ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំកំពូលចង្អៀត នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នាថ្ងៃទី១០ ឧសភា នៅឥណ្ឌូណេស៊ីដែល មានការចូលពីប្រមុខរដ្ឋាភិបាលកម្ពុជាដែលនោះ បណ្តាមេដឹកនាំអាស៊ាននៅតែបន្តបង្ហាញក្តីបារម្ភ យ៉ាងខ្លាំងលើអំពើ ហិង្សានៅមីយ៉ាន់ម៉ា និងជំរុញឲ្យមានការបញ្ឈប់បទឈប់បាញ់រាល់ទម្រង់ និងការប្រើប្រាស់កម្លាំងទ័ព ដើម្បីបង្កើតបរិយាកាសសុវត្ថិភាព។
ក្នុងកិច្ចប្រជុំកំពូលចង្អៀតនោះ មេដឹកនាំបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយអំពាវនាវជាថ្មីឲ្យមីយ៉ាន់ម៉ា បញ្ឈប់អំពើហិង្សាគ្រប់ទម្រង់។ មិនតែប៉ុណ្ណោះ មេដឹកនាំអាស៊ាន ក៏បានបង្ហាញការគាំទ្រលើសេចក្តីថ្លែងការណ៍ របស់ប្រធានាធិបតីឥណ្ឌូណេស៊ី ដែលបានរិះគន់លើការវាយប្រហារមន្រ្តីជំនួយមនុស្សធម៌អាស៊ាន នៅមីយ៉ាន់ម៉ា។ ចំណែកមេដឹកនាំអាស៊ាន នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញនៅថ្ងៃទី១០ ខែឧសភា ក្រោយកិច្ចប្រជុំកំពូលលើកទី៤២ នៅក្នុងក្រុង Labuan Bajo ក៏បានគាំទ្រសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីឥណ្ឌូណេស៊ី និងបានជំរុញអ្នក ប្រព្រឹត្តិអំពើនោះ ត្រូវតែទទួលខុសត្រូវ។
ទន្ទឹមនេះ មេដឹកនាំអាស៊ាន បានអំពាវនាវជាថ្មីឲ្យមីយ៉ាន់ម៉ា បញ្ឈប់អំពើហិង្សាគ្រប់ទម្រង់ផងដែរ ដើម្បីស្តារដំណើរ ការសន្តិភាពនៅក្នុងប្រទេស។ «មេដឹកនាំមានក្តីបារម្ភយ៉ាងខ្លាំងលើអំពើហិង្សានៅមីយ៉ាន់ម៉ា និងជំរុញឲ្យមានការបញ្ឈប់ បទឈប់បាញ់រាល់ទម្រង់ និងការប្រើប្រាស់កម្លាំងទ័ព ដើម្បីបង្កើតបរិយាកាសសុវត្ថិភាព និងអាចផ្តល់ជំនួយមនុស្សធម៌ទាន់ពេលវេលា»។
មេដឹកនាំអាស៊ាន បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍ចេញនៅថ្ងៃទី១០ ខែឧសភា។ លើសពីនេះ មេដឹកនាំ អាស៊ាន បានបញ្ជាក់ពីការគាំទ្រប្រធានអាស៊ាន ក្នុងការរក្សាទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ាទាំងអស់ និងការលើកទឹកចិត្តឲ្យអនុវត្តការឯកភាព ៥ចំណុច។
សូមបញ្ជាក់ថា មីយ៉ាន់ម៉ា ឬភូមានេះ មានបញ្ហាតាំងពីខែកុម្ភៈ ឆ្នាំ២០២១មកម្ល៉េះ ដោយសាររបបយោធាភូមាដឹកនាំលោក មីន អោងឡាំង បានធ្វើរដ្ឋប្រហារទំលាក់លោកស្រី អ៊ូង សានស៊ូជី ហើយចាប់តាំងពីពេលនោះ យោធាបានចាប់ខ្លួនបាតុករ និងសកម្មជនរាប់ពាន់នាក់ ហើយកាលពីដើមខែឧសភានេះ ទើបរបបយោធាបានដោះពួកគេជាង២ពាន់នាក់វិញ៕