ភ្នំពេញ ៖ “ការវិនិយោគនៅប្រទេសអាស៊ាន រីកសាយភាយ ដល់ទូទាំងពិភពលោក” ចាប់ពីពេលបង្កើតឡើងដំបូងរហូតដល់សព្វថ្ងៃនេះ តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ បានបើកចំហ ទៅកាន់ ពិភពលោកជានិច្ច និងផ្តោតទៅលើការបង្កើត វិទិកាវិនិយោគឆ្លងប្រទេស សម្រាប់សហគ្រាស មកពីបណ្តាតំបន់ និងប្រទេសទូទាំងពិភពលោក ។ រយៈពេលប៉ុន្មាន់ឆ្នាំកន្លងមកនេះ តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុដោយសារ ប្រកាន់ខ្ជាប់នូវគោលគំនិត“ជោគជ័យរួមគ្នា”ជានិច្ច បានទាក់ទាញចំណាប់អារម្មណ៍សហគ្រាសនៅទូទាំងពិភពលោក។ បច្ចុប្បន្ន មានសហគ្រាសមកពីប្រទេសចិន អាស៊ីអាគ្នេយ៍ អឺរ៉ុប និង សហរដ្ឋអាមេរិក សរុបចំនួន១៧៥ បានចូលវិនិយោគ ធ្វើអាជីវកម្មនៅទីនេះ សួនឧស្សាហកម្មអន្តរជាតិ បានលេចចេញជារូបរាងហើយ ។
លោក Channy នាយកប្រតិបត្តិ របស់ក្រុមហ៊ុន HORSEWARE PRODUCTS (CAMBODIA)CO.,LTD ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុង ព្រះសីហនុបានថ្លែងថា “កាលពីមុន អ្វីដែលជាកត្តាសំខាន់បំផុត ជម្រុញឲ្យយើងខ្ញុំសម្រេចចិត្ត វិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺដោយសាទីនេះ មានលក្ខខណ្ឌវិនិយោគ ដ៏អំណោយផល បរិស្ថានស្អាត ហើយក៏មានសន្តិសុខយាម ២៤ម៉ោងផងដែរ បានផ្តល់បរិយាកាសអាជីវកម្មដ៏ល្អប្រសើរ ដល់ការអភិវឌ្ឍសហគ្រាស”។
ក្រុមហ៊ុន HORSEWARE PRODUCTS(CAMBODIA)CO.,LTD មកពីប្រទេសអៀរឡង់ គឺជាសហគ្រាសអឺរ៉ុបទីមួយ ក្នុងតំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ។ ក្រុមហ៊ុននេះចូលវិនិយោគក្នុងតំបន់ជាផ្លូវការ នៅឆ្នាំ២០១០។ ក្រុមហ៊ុននេះ មានផ្ទៃដីសរុបចំនួន ១៣០០០ ម៉ែត្រការ៉េ បច្ចុបន្នមានកម្មករនិយោជិត ចំនួន ២៨៧ នាក់ សកម្មភាពចម្បង របស់ក្រុមហ៊ុនគឺផលិតសម្ភារៈ និងខោអាវសម្រាប់ជិះសេះ មានសមត្ថភាពផលិតសម្ភារៈនិង ខោអាវសម្រាប់ជិះសេះ បានចំនួន២២០០០ក្នុងមួយខែ ។ ផលិតផលទាំងនេះត្រូវបាននាំចេញទៅប្រទេសអៀរឡង់ អាមេរិក និងឃ្លាំងអ៊ឺរ៉ូ នៅទីក្រុង Rotterdam ប្រទេសហូឡង់ ។ លើសពីនេះទៅទៀត ក្រុមហ៊ុននេះ ក៏ផ្គត់ផ្គង់ ទំនិញទៅកាន់អតិថិជនធំៗ មកពីប្រទេសអាល្លឺម៉ង់ បែលហ្ស៊ិក ស៊ុយអែតដោយផ្ទាល់ ។ ក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន HORSEWARE PRODUCTS(CAMBODIA)CO.,LTD បាននឹងកំពុងបោះជំហាន ទៅមុខប្រកបដោយភាពនឹងនរ ។
ទន្ទឹមនឹងនេះ សហគ្រាស អាមេរិក CAFFCO INTERNATIONAL (CAMBODIA) LIMITED ដែលបោះទីតាំង នៅតំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុនៅឆ្នាំ២០១៣ បានរីកចម្រើនយ៉ាងផុសផុល ដោយផ្អែកលើឧត្តមភាពរបស់តំបន់ សេដ្ឋកិច្ចពិសេស។ លោក Lamar Thompson នាយកប្រតិបត្តិរបស់ក្រុមហ៊ុនបានណែនាំថា មូលហេតុសំខាន់ជាងគេដែលក្រុមហ៊ុនគាត់សម្រេចចិត្តវិនិយោគ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺដោយសារតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតនៅជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានភាពងាយស្រួលក្នុងការដឹកជញ្ជូន អាចជួយកាត់បន្ថយចំណាយ នៃការដឹកជញ្ជូន របស់ក្រុមហ៊ុន ។ បន្ទាប់ពីការសាងសង់រយៈពេល១ឆ្នាំ នៅឆ្នាំ២០១៤ ក្រុមហ៊ុននេះបានចាប់ផ្តើម ដំណើការជាផ្លូវការ សកម្មភាពចម្បង គឺផលិតដើមណូអែលPVC និងកាដូណូអែលផ្សេងៗ សម្រាប់នាំចេញទៅសហរដ្ឋអាមេរិក។
តាមរយៈការអភិវឌ្ឍ រយៈពេលច្រើនឆ្នាំ ក្រុមហ៊ុន CAFFCO INTERNATIONAL (CAMBODIA) LIMITED បានពង្រីកទ្រងទ្រាយ នៃផលិតកម្មជាបន្តបន្ទាប់ និងលើកកម្ពស់ផលិតភាពជាបណ្តើរៗ។ ចំនួនកម្មករនិយោជិតបានកើនឡើងពីចំនួន ១២០ នាក់ដល់ចំនួន ៤៧០នាក់ នៅពេលមានការបញ្ជាទិញច្រើន ចំនួនកម្មករនិយោជិតអាចកើនឡើងដល់៥៥០ នាក់។ ទន្ទឹមនឹងនេះ ចាប់ពីការចូលក្នុងតំបន់សេដ្ឋកិច្ចពិសេសមក បរិមាណផលិតរបស់ក្រុមហ៊ុនបានកើនឡើង ១០ ភាគរយក្នុងមួយឆ្នាំ ហើយថែរក្សានិន្នាការអភិវឌ្ឍន៍ដ៏ល្អជារៀងរហូត។
ក្រៅពីក្រុមហ៊ុន HORSEWARE PRODUCTS(CAMBODIA)CO.,LTD និងក្រុមហ៊ុន CAFFCO INTERNATIONAL (CAMBODIA) LIMITED នៅមានសហគ្រាសមកពី សហរដ្ឋអាមេរិក អង់គ្លេស បារាំង ស្វីស កូរ៉េខាងត្បូង ជាច្រើនទៀត សម្រេចបាននូវការអភិវឌ្ឍ ជោគជ័យរួមគ្នានៅក្នុងតំបន់ សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានគោលដៅអភិវឌ្ឍន៍ទៅជាសួនឧស្សាហកម្មអន្តរជាតិគំរូមួយដែលមានមុខងារគាំទ្រពេញលេញ។ ដោយហេតុនេះ តំបន់សេដ្ឋកិច្ចពិសេសបានកែលម្អហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ផលិតកម្មនិងការរស់នៅឥតឈប់ឈរ ដើម្បីលើកកម្ពស់កម្រិតសេវាកម្មអន្តរជាតូបនីយកម្ម។ បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេស មិនត្រឹមតែបានសាងសង់ អាងប្រព្រឹត្តកម្មទឹកកខ្វក់ រោងចក្រចំហាយផ្គុំជាមួយអគ្គិសនី អាផាតមិន អាគារស្នាក់នៅប៉ុណ្ណោះទេ ហើយក៏មានការិយាល័យច្រកចេញ ចូលតែមួយនៃរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ប៉ុស្តិ៍សុខភាព មជ្ឈមណ្ឌលផ្តល់សេវាកម្មច្បាប់ វិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិនខេត្តព្រះសីហនុ និងវិទ្យាស្ថានធុរកិច្ចនិងបច្ចេកវិទ្យាក្រុងព្រះសីហនុផងដែរ បានបង្កើតបរិយាកាសអាជីវកម្មដ៏ល្អប្រសើរសម្រាប់សហគ្រាស ក្នុងតំបន់សេដ្ឋកិច្ចពិសេស ។
បច្ចុប្បន្ននេះ ក្រោមការ ដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មិនថា កម្ពុជា ឬខេត្តព្រះសីហនុ បរិយាកាសវិនិយោគ កាន់តែល្អប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ។ ក្នុងនាមជាតំបន់សេដ្ឋកិច្ចពិសេសមានទំហំធំជាងគេ និងអភិវឌ្ឍន៍ល្អជាងគេ ឧត្តមភាពវិនិយោគរបស់តំបន់ សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កាន់តែលេចធ្លោជាបណ្តើរៗ ។ ជឿជាក់ថានៅពេលខាងមុខនេះ តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ អាចទាក់ទាញសហគ្រាស អន្តរជាតិកាន់តែច្រើនចូលវិនិយោគក្នុងតំបន់ ដើម្បីចូលរួមចំណែកយ៉ាង សកម្មក្នុងការអភិវឌ្ឍ ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ក៏ដូចជាដើរតួនាទីជាគំរូ ក្នុងការបង្កើតច្រករបៀង ឧស្សាហកម្មនិងបច្ចេកវិទ្យា របស់កម្ពុជា៕