ព័ត៌មានជាតិ

រដ្ឋសភា សម្រេចយកសេចក្តី ព្រាងចំនួន២ មកពិនិត្យសិក្សា

ភ្នំពេញ ៖ រដ្ឋសភាកម្ពុជា បានទទួលយកសេចក្តីព្រាងក្រមបរិស្ថាន-ធនធានធម្មជាតិ និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន ពីរាជរដ្ឋាភិបាលដើម្បីមកពិនិត្យ សិក្សា ។

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំដើម្បីអនុម័តលើសំណើ របស់រាជរដ្ឋាភិបាលដែលបានស្នើសុំ រដ្ឋសភាពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួន២ខាងលើ។

ជាលទ្ធផលគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តទទួលយកសេចក្តីព្រាងទាំង២ ប្រគល់ជូនគណៈកម្មការ ជំនាញរដ្ឋសភាពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ ៕

To Top