ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នឹងអនុញ្ញាតឲ្យតំណាងគណបក្សភ្លើងទៀនចំនួន៦រូប ចូលជួបពិភាក្សា នៅរសៀលថ្ងៃសុក្រទី១២ ខែឧសភា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងមហាផ្ទៃ។
ការអនុញ្ញាតរបស់ក្រសួងមហាផ្ទៃនេះ ក្រោយពីលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀត ស្នើសុំជួប ប៉ុន្តែមិនដឹងថា ជំនួបនេះ នឹងផ្តោតលើបញ្ហា អ្វីនោះទេ ខណៈបក្សភ្លើងទៀននេះ កំពុងជួបបញ្ហា ក្នុងការបំពេញលក្ខខណ្ឌចុះបញ្ជីបេក្ខជន ឈរឈ្មោះបោះឆ្នោត ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នៅថ្ងៃ៩ ឧសភា បានទុកពេល៥ថ្ងៃឲ្យគណបក្សភ្លើងទៀន បំពេញលក្ខខណ្ឌខ្វះខាត៣ចំណុច ។ ក្នុងចំណោម៣ចំណុចនោះ គឺមានចំណុចមួយ ពាក់ព័ន្ធឯកសារដាក់នៅក្រសួងមហាផ្ទៃ អំពីការទទួលស្គាល់គណបក្សដែលគ.ជ.បតម្រូវឲ្យបំពេញបន្ថែម ៕
