ព័ត៌មានជាតិ

លោក​ ម៉ឹង​ កុម្ភៈ​ប្រគល់ម៉ាស៊ីន ថតចម្លង១គ្រឿង ជូនដល់រដ្ឋបាលស្រុកចន្រ្ទានិងឧបត្ថម្ភពលរដ្ឋក្រីក្រ ១២​គ្រួសារ

ព្រៃវែង ៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ លោក ម៉ឹង កុម្ភៈ អនុប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុកចន្ទ្រា និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ឃុំសំរោង បានដឹកនាំក្រុមការងារអញ្ជើញ ប្រគល់ម៉ាស៊ីនថតចម្លង ចំនួន ១គ្រឿង តម្លៃ ២,០០០ដុល្លារ ជូនដល់រដ្ឋបាលស្រុកចន្ទ្រា និងជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋក្រីក្រ ។

បន្ទាប់មកទៀត លោក ម៉ឹង កុម្ភៈ បានបន្តដឹកនាំក្រុមការងារ ថ្នាក់កណ្ដាល និងដោយមានការចូលរួមពី លោក ចិន សាធាន អនុប្រធានក្រុមការងារ គណបក្សខេត្តចុះជួយឃុំសំរោង លោក ថន ថាវុទ្ធា ប្រធានគណបក្សស្រុក លោក គង់ វស្សា អនុប្រធានប្រចាំការ គណបក្សស្រុក និងលោក លោកស្រីជាក្រុមការងារថ្នាក់កណ្ដាល ថ្នាក់ខេត្ត ថ្នាក់ស្រុក ចុះជួយឃុំសំរោង ជួបសំណេះសំណាលជាមួយ លោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការគណបក្សឃុំសំរោង លោកលោកស្រី ប្រធាន អនុប្រធាន និងសមាជិកសាខាបក្សភូមិទាំង ០៣ក្នុងឃុំសំរោង នៅទីស្នាក់ការគណបក្សឃុំសំរោង ។

ជាមួយគ្នានេះលោកប្រធាន បានបន្តដឹក នាំក្រុមការងារ ចុះសួរសុខទុក្ខ និង ចែកសម្ភារៈជូនដល់គ្រួសារ ប្រជាពលរដ្ឋជួបការ លំបាកនៅភូមិកោះក្បាន ខាងជើង ឃុំសំរោង ចំនួន ១២គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបាន អង្ករ ៥០គីឡូក្រាម មី ០១កេស ទឹកត្រី ០១យួរ ទឹកស៊ីអ៊ីវ ០១យួរ សារ៉ុង ០១ ក្រមា ០១ ត្រីខ ០១យួរ និងថវិកា ៥០,០០០រៀល សរុបការចំណាយសកម្មភាពថ្ងៃនេះ គិតជាថវិកាចំនួន ៣,១៥៦,០០០ រៀល និង ២,០០០ដុល្លារ៕

To Top