កោះកុង៖ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានអះអាងថា ក្នុងរយៈពេល១០ឆ្នាំមកនេះ មន្ត្រីឧទ្យានុរក្សបានចាប់ប្រមូលរណាយន្តជាង ៦ពាន់គ្រឿង ពីជនល្មើសយកមកបំផ្លាញព្រៃឈើ នៅតំបន់ជួរភ្នំក្រវាញ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងដំណើរទស្សនកិច្ចនៅឃ្លាំងស្តុកវត្ថុតាង នៅស្នាក់ការ ល្បាតស្រែ អំបិល ខេត្តកោះកុងនាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ បានឱ្យដឹងថា វត្ថុតាងនៅស្នាក់ការស្រែអំបិល ក្នុងនោះ មានរណាយន្ត ជាឧបករណ៍ប្រព្រឹត្តបទល្មើស ដែលបានបង្រ្កាបដោយមន្រ្តីឧទ្យានុរក្ស ក្រោមកិច្ចសហការជាមួយអង្គការដៃគូ ពាក់ បានចុះបង្រ្កាប និងរឹបអូសបាន ដោយរយៈពេល ជា១០ឆ្នាំ ប្រមូលរណាយន្តបានប្រមាណ ៦ពាន់គ្រឿង ដែលមិនទាន់អស់នៅ ឡើយនោះទេ ហើយនៅតាមទីស្នាក់ការផ្សេងៗទៀតក៏មានដែរ ។
លោកគូសបញ្ជាក់បន្ថែមថា នៅក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ នៅទូទាំងប្រទេ សកម្ពុជា ក្រសួងបរិស្ថាន និងអង្គការដៃគូពាក់ព័ន្ធ បានប្រមូលរណាយន្តបានចំនួន ៦៨៦០ រណាយន្ត នៅក្នុងក្របខណ្ឌនៃការទប់ស្កាត់ បទល្មើស ហើយរណាយន្ត នេះគឺជាបញ្ហាប្រឈមមួយ ដែលជាឧបករណ៍បំផ្លាញព្រៃឈើ ។
លោករដ្ឋលេខាធិការបានបន្ថែមថា រណាយន្តនេះក៏ស្ថិតនៅក្នុង ផ្នែកមួយដែលច្បាប់ហាមឃាត់ ដែលនៅក្នុងចំណោមវត្ថុតាងទាំងនេះ ក៏ស្ថិតនៅក្នុងបទល្មើសសត្វព្រៃឈើជាពិសេសគឺ ការចាប់សត្វស្វា ដែលគេប្រើប្រាស់ឧបករណ៍នេះ ដើម្បីកាត់ផ្តូលរំលំ ដើមឈើ ដើម្បីឱ្យស ត្វស្វារត់ទៅទំកន្លែងដើមឈើ១ដើម ហើយចុងក្រោយគឺចាប់យកតែម្តង។
លោកនេត្រ ភក្រ្តា បន្តថា នៅក្នុងតំបន់ជួរភ្នំក្រវាញនេះ ទាំងការគ្រប់គ្រងបទល្មើស ទាំងការដោះអន្ទាក់មានភាពល្អប្រសើរ ហើយបទល្មើសដែលកើតឡើង គឺត្រូវបានទប់ស្កាត់និ ងបង្រ្កាប អន្ទាក់ជាច្រើនត្រូវបានដោះ ដោយក្នុងនោះនៅទូទាំងប្រទេសអន្ទាក់ប្រមាណជិត ១០ម៉ឺនអន្ទាក់ ដែលភាគច្រើនគឺត្រូវបាន ដោះនៅក្នុងជួរភ្នំក្រវាញ ។
ជាមួយគ្នានោះដែរ លោករដ្ឋលេខាធិការក៏បានឲ្យដឹងថា ជួរភ្នំក្រវាញគឺជាទិសដៅ សំខាន់នៃបទល្មើស ដែលកន្លែងនេះសំបូ រទៅដោយឈើ ក៏ដូចជាសត្វកម្រៗ ដែមានវត្តមាននៅទីនេះ ហើយការរៀបចំយុទ្ធនាការអន្ទាក់សូន្យនៅក្នុងខេត្តកោះ កុងនេះក៏ជាទិសដៅសំខាន់នៅក្នុងការ បញ្ជូនសារទៅកាន់ប្រជាពលរដ្ឋ ជាពិសេសគឺជនល្មើសត្រូវបញ្ឈប់ ជាបន្ទាន់នូវសកម្មភាពបទល្មើសទាំងអស់នេះ ហើយចូលរួមមក ការពារនិងអភិរក្សធនធានធម្មជាតិរបស់យើង។
តាមរយៈវិធានកា រដែលបានដាក់ចុះដោយក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) ដែលបានសហការគ្នា នៅក្នុងការអភិរក្សនៅតំបន់នេះ បានធ្វើឱ្យតំបន់ការពា រធម្មជាតិនៅក្នុងខេត្ត ពិសេសនៅក្នុងតំបន់ជួរភ្នំក្រវាញនេះ មានភាពល្អប្រសើរឡើង ហើយទីតាំងនេះក៏ជាផ្នែកមួយនៃ ការលក់ឥណទានកាបោនមួយចំនួនដែរ ជាមួយគ្នានេះក្រសួងក៏កំពុងតែពង្រឹង ទៅលើប្រសិទ្ធភាពនៃការអភិរក្សតាមរយៈការ ដាក់ចុះនូវផែនការអភិវឌ្ឍ សហគមន៍មូលដ្ឋាន ដែលថវិកា បានមកគឺពង្រឹងទាំង ការអនុវត្តន៍ច្បាប់និងពង្រឹងទាំងការ អភិវឌ្ឍន៍សេដ្ឋកិច្ចសំរាប់សហគមន៍ មូលដ្ឋានផងដែរ ៕