ភ្នំពេញ ៖ ចំណងមិត្តភាព ចាក់ឫសកាន់តែជ្រៅ កិច្ចសហប្រតិបត្តិការ ដុះស្លឹកមែកកាន់តែធំក្រាស់ ។ ក្នុងនាមជាគំរូ នៃកិច្ចសហប្រតិបត្តិការ ជាក់ស្តែងរវាងកម្ពុជា-ចិន តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នៅតែខិតខំប្រឹងប្រែងបន្ត ប្តេជ្ញាចិត្តក្លាយទៅជាបេសកជន នៃចំណងមិត្តភាព រវាងកម្ពុជា-ចិន ជម្រុញកិច្ចសហប្រតិបត្តិការរវាង ខេត្តក្រុងបងប្អូន ។ ឧស្សាហ៍កសាងស្ពានមិត្តភាព និងផ្លូវផ្សាភ្ជាប់បេះដូង រវាងកម្ពុជា-ចិន ដើម្បីធ្វើឲ្យផ្លែផ្កា នៃការកសាងរួមគ្នា ចែករំលែកគ្នានិងជោគជ័យរួមគ្នា កាន់តែក្រអូប ។
ចំណុចខាងលើនេះ ចង់បញ្ជាក់ពីអត្ថន័យសាលាបឋមសិក្សា និងអនុវិទ្យាល័យបិតត្រាំងមិត្តភាពព្រះសីហនុ-ជាំងស៊ូ ។ លោកប៉ុល បញ្ញា នាយកសាលាបឋមសិក្សា និងអនុវិទ្យាល័យបិតត្រាំង មិត្តភាពព្រះសីហនុ-ជាំងស៊ូ បាន និយាយយ៉ាងរំភើបចិត្តថា “កាលពីមុន ដំបូលសាលាលិចទឹក នៅពេលមានទឹកភ្លៀងធ្លាក់ ដោយមាន ទំនាក់ទំនងជាមួយតំបន់ សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ទៅកាន់សាលាខេត្តជាំងស៊ូ និងរដ្ឋបាល នៃទីក្រុងវូស៊ីប្រទេសចិន បានផ្តល់នូវជំនួយជាច្រើនដល់ សាលារៀនយើងខ្ញុំ ។ ឥឡូវសាលារៀន យើងខ្ញុំមានការ ល្អប្រសើរឡើងយ៉ាងខ្លាំង ចំនួនសិស្សក៏កាន់តែកើនឡើង” ។
ផ្អែកលើតំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុដែល កំពុងដើរតួនាទីជាស្ពានចម្លង រវាងខេត្តជាំងស៊ូនិង សាលាបឋមសិក្សា និងអនុវិទ្យាល័យបិតត្រាំង មិត្តភាពព្រះសីហនុ-ជាំងស៊ូ រដ្ឋបាលខេត្តជាំងស៊ូ កាកបាទ ក្រហមខេត្តជាំងស៊ូ និង កាកបាទក្រហមក្រុង វូស៊ីបានជួយដល់សាលាបឋមសិក្សា និងអនុវិទ្យាល័យបិតត្រាំង មិត្តភាពព្រះសីហនុ-ជាំងស៊ូម្តងហើយម្តងទៀត ដូចជាបរិច្ចាគថវិកាជួយសាងសង់បន្ទប់រៀនកុំព្យូទ័រ អាគារ សិក្សា បណ្ណាល័យ ទីលានបាល់បោះ ទីតាំងផ្គត់ផ្គង់ទឹកស្អាត និង ឧបត្ថម្ភ សម្ភារកីឡាជាដើម ។ នៅឆ្នាំ២០២២ រដ្ឋបាលខេត្តជាំងស៊ូ បានបរិច្ចាគថវិកា ជួយជួសជុសដំបូល បន្ទប់រៀននិងបន្ទប់ទឹក ទ្វារបង្អួច នៃបន្ទប់រៀនជាដើម ដោយបានប្រគល់ការងារទាំងនេះ ដល់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ជាអ្នកចាត់ចែងក្នុងការសាងសង់ ព្រមទាំងបានឧបត្ថម្ភសម្ភារបង្រៀន និងសម្ភារសិក្សាមួយចំនួន ដល់សាលាផងដែរ ។
ទន្ទឹមនឹងនេះ កាកបាទក្រហម ខេត្តជាំងស៊ូ និង កាកបាទក្រហម ទីក្រុងវូស៊ីបានបរិច្ចាគថវិកា ជួយសាងសង់បន្ទប់ទឹក និង សួនច្បារ ។ គម្រោងជំនួយទាំងនេះ បានជួយកែលម្អ ហេដ្ឋារចនាសម្ព័ន្ធ សាលាបន្ថែមទៀត ធ្វើសាលានេះប្រែក្លាយ ទៅជាសាលា ក្នុងមូលដ្ឋាន ឃុំដែលមាន សម្ភារបរិក្ខារ បង្រៀនទំនើប និងមានហេដ្ឋារចនាសម្ព័ន្ធពេញលេញ ។ ដូចឈ្មោះវាដែរ សាលានេះបានក្លាយទៅជាសាក្សី នៃចំណងមិត្តភាព រវាងខេត្តព្រះសីហនុនិងខេត្តជាំងស៊ូ ។
ជាក់ស្តែង ក្រៅពីកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំ តាមរយៈការផ្គូផ្គងដៃគូរសហការ របស់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទី ក្រុងព្រះសីហនុ និងខេត្តជាំងស៊ូ ទីក្រុងវូស៊ីបានធ្វើកិច្ចសហប្រតិបត្តិការ និង ផ្លាស់ប្តូរទំនាក់ទំនង លើគ្រប់វិស័យក្នុង នាមជាខេត្ត(ទីក្រុង)បងប្អូន ។ ខេត្តទាំងពីរនិង ទីក្រុងទាំងពីរ ក្នុងក្របខ័ណ្ឌនៃ“ខ្សែក្រវាត់ និងផ្លូវ” បានជម្រុញកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ សុខាភិបាល និងការតភ្ជាប់គ្នា ឱ្យកាន់តែស៊ីជំរៅនិងរឹងមាំ ។
ចំណងមិត្តភាពរវាងប្រជាជន និងប្រជាជននៃខេត្តក្រុងជាំងពីរ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ រាល់ពេលធ្វើការទំនាក់ទំនងគ្នា។
លោកប្រាក់ វិសាល នាយកទីចាត់ការទំនាក់ ទំនងសាធារណៈនិងនិង សហប្រតិបត្តិការ អន្តរជាតិ នៃ សាលា ខេត្ដ ព្រះសីហនុ បានមានប្រសាសន៍ថា “សកម្មភាពព្យាបាលជំងឺដោយឥតគិតថ្លៃ មិនគ្រាន់តែជាការផ្លាស់ប្តូរនិង កិច្ចសហប្រតិបត្តិការនៅវិស័យសុខាភិបាល រវាងខេត្តព្រះសីហនុនិងខេត្តជាំងស៊ូទេ ថែមទាំងជាសកម្មភាពសប្បុរសធម៌ទៀតផង ដែលផ្តល់សេវាសុខាភិបាលដល់ប្រជាពលរដ្ឋក្រីក្រ និងនាំមកនូវក្តីសង្ឃឹម ដល់ពួកគាត់” ។ លោកប្រាក់ វិសាលបានទទួលបន្ទុកសម្របសម្រួល សកម្មភាពព្យាបាលជំងឺ ដោយឥតគិតថ្លៃនៅខេត្តព្រះសីហនុ របស់សាលាខេត្តជាំងស៊ូ ជាច្រើនលើកច្រើនសារ លោកយល់ឃើញថា ចំណងមិត្តភាព រវាងខេត្តព្រះសីហនុនិងខេត្តជាំងស៊ូ មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ខេត្តជាំងពីរមានទំនាក់ ទំនងច្រើន ក្នុងនោះ សកម្មភាពព្យាបាលជំងឺដោយឥតគិតថ្លៃ គឺជានិមិត្តរូប នៃចំណងមិត្តភាពដ៏សំខាន់ជាងគេ ។
សកម្មភាពព្យាបាលជំងឺ ដោយឥតគិតថ្លៃចំនួន៦លើក បានជួយពិនិត្រ និងព្យាបាលជំងឺ ដល់អ្នកជំងឺនៅខេត្តព្រះសីហនុ ជិត៨៣០០នាក់ ។ ក្រុមគ្រូពេទ្យបានដើរ ចូលគ្រួសារតាមភូមិ ដើម្បីចែកថ្នាំ ដល់អ្នកជំងឺ ដែលគ្មានលទ្ធភាពព្យាបាលជំងឺ និងទៅពិនិត្រជំងឺដល់មនុស្សចាស់ ជរាដែលមានការលំបាក ក្នុងការដើរដល់ផ្ទះ ចែកឯកសារផ្សព្វផ្សាយអប់រំអំពីការការពារជំងឺទូទៅដល់ប្រជាពលរដ្ឋ និងផ្សព្វផ្សាយវិធីថែទាំសុខភាព ព្រមទាំងទៅពិនិត្យសុខភាព របស់ទារកនិងសិស្សានៅសាលាបឋមសិក្សា ។ លើសពីនេះទៅទៀត ក៏បានផ្លាស់ ប្តូរការសិក្សាផ្នែក វេជ្ជសាស្ត្រជាមួយគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងឧបត្ដម្ភថ្នាំពេទ្យ និងឧបករណ៍បរិក្ខារពេទ្យដល់ស្ថាប័នសុខាភិបាល នៅក្នុងមូលដ្ឋាន ។
ស្របពេលជាមួយគ្នានេះ ប៉ុស្តិ៍សុខភាព ដែលត្រូវបាន បង្កើតឡើង ដោយរដ្ឋបាលទីក្រុងវូស៊ី មន្ទីរសុខាភិបាលខេត្តព្រះសីហនុ និងក្រុមហ៊ុនតំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ ទទួល បានការស្វាគមន៍ ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ មានគ្រូពេទ្យ មកពីមន្ទីរពេទ្យធំៗ នៅទីក្រុងវូស៊ីផ្លាស់វេនគ្នា មកប្រចាំការ នៅប៉ុស្តិ៍ សុខភាពនេះ ដើម្បីផ្តល់សេវាសុខាភិបាល ដល់បុគ្គលិកកម្មករក្នុងតំបន់ និងអ្នកភូមិនៅជុំវិញ ព្រមទាំង ផ្តល់ការណែនាំ បច្ចេកទេសនិងបង្រៀន អ្នកវេជ្ជសាស្ត្រក្នុងមូលដ្ឋាន ។ បន្ទាប់ពីជំងឺកូវីដ១៩ បានផ្ទុះឡើង ដោយ សារអ្នកវេជ្ជសាស្ត្រ មានការលំបាកក្នុងការ ចេញចូលប្រទេស រដ្ឋបាលទីក្រុងវូស៊ី បានជម្រុញឱ្យមន្ទីរ ពេទ្យប្រជាជន ក្រុងវូស៊ី និងប៉ុស្តិ៍សុខភាព តំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ ចាប់ផ្តើមអនុវត្តគម្រោង ពិគ្រោះជំងឺ តាមប្រព័ន្ធវីដេអូពីចំងាយ ដែលយក“អ៊ីនធើណឺត+សុខភាព”ជាភ្នាក់ងារ បង្កើតម៉ូដពិគ្រោះនិងព្យាបាលជំងឺ“គម្លាតសូន” ៕