ព័ត៌មានជាតិ

វេទិកា និងពិព័រណ៍ប្រចាំឆ្នាំ ស្តីពី ការជំរុញដល់ការលក់ និងការធ្វើទីផ្សាររបស់ SME ដែលនឹងរៀបចំឡើង២ថ្ងៃពេញ ក្នុងដើមខែមិថុនានេះ

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ បានចាប់ដៃគូសហការជាមួយសមាគម និងស្ថាប័នរដ្ឋ ក៏ដូចជាឯកជនជាច្រើន ដើម្បីរៀបចំវេទិកា និងពិព័រណ៍ប្រចាំឆ្នាំស្តីអំពី ““ការជំរុញការលក់ និងការធ្វើទីផ្សាររបស់សហគ្រាសធុនតូច និងមធ្យមប្រចាំឆ្នាំ២០២៣ ដែលនឹងប្រារព្ធឡើងនៅ ថ្ងៃសៅរ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២៣ និង ថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០ព្រឹក ដល់ ៥:០០ល្ងាច នៅទីតាំង Factory Phnom Penh

តាមរយៈកម្មវិធីដ៏មានសារៈសំខាន់មួយនេះ អ្នកចូលរួមនឹងទទួលបាន ការបង្វឹក និងប្រឹក្សាពីគ្រូបណ្តុះបណ្តាលជំនាញ ដែលមានបទពិសោធន៍ច្រើនឆ្នាំក្នុងការកសាងស្លាកសញ្ញាអាជីវកម្មឱ្យមានការទទួលស្គាល់ក្នុងនិងក្រៅប្រទេស រួមជាមួយបទបង្ហាញ និងការចែករំលែកយុទ្ធសាស្រ្តលក់ និងទាក់ទាញអតិថិជនពីវាគ្មិនជាច្រើនរូប។ បន្ថែមពីនេះ ក៏មានការពិព័រណ៍អាជីវកម្មជាច្រើន រួមជាមួយសកម្មភាពទំនាក់ទំនង និងពង្រីកបណ្តាញជាមួយសហគ្រាសធុនតូច និងមធ្យមដទៃទៀត។

អ្វីដែលកាន់តែពិសេសនោះគឺ សម្រាប់ការកក់សំបុត្រចូលរួមសិក្ខាសាលាក្នុងកម្មវិធីមុនថ្ងៃទី២៧ ឧសភា ២០២៣ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃចំនួន ៥០% ដូច្នេះសំបុត្រចូលរួមនៅសល់តម្លៃត្រឹមតែ ២៥ដុល្លារប៉ុណ្ណោះ។ សូមបញ្ចាក់ផងដែរថា សម្រាប់កម្មវិធីពិព័រណ៍វិញ លោកអ្នកអាចចូលរួមបានដោយសេរី។

ដើម្បីជាវសំបុត្រសូមចុះឈ្មោះតាមរយ: https://docs.google.com/forms/d/e/1FAIpQLSdIdLDqA5uVKxSmZ23-EI73Pm2ZM8Cjd_Uh7eXOjonhFERKZA/viewform?usp=sf_link

ទំនាក់ទំនងតាមរយៈ៖ ០92 467 222 (Sreykun) ឬ ០93 751 762 (Socheata)

ឬគេហទំព័រ៖ https://www.facebook.com/jcibusinessexhibition

To Top