ព័ត៌មានជាតិ

គណៈរដ្ឋមន្ត្រី អនុម័តសេចក្ដីព្រាងច្បាប់ ស្ដីពីវិធានដើមកំណើតទំនិញ

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចអនុម័តទាំងស្រុងលើ សេចក្ដីព្រាងច្បាប់ស្ដីពីវិធាន ដើមកំណើតទំនិញ។

ផ្ទាំងពាណិជ្ជកម្ម

សេចក្ដីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ មានគោលបំណងដើម្បីកំណត់អំពីគោលការណ៍ និងវិធានស្ដីពីដើមកំណើតនៃទំនិញនាំចេញ និងទំនិញនាំចូល, ជំរុញ និងសម្រួលពាណិជ្ជកម្មដែលទទួលបាន ប្រយោជន៍ពីការអនុគ្រោះពាណិជ្ជកម្ម និងការអនុវត្តក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងចូលរួមទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ។ សេចក្ដីព្រាងច្បាប់នេះ មានចំនួន ៩ជំពូក៕

To Top