ព័ត៌មានជាតិ

ច្បាប់ស្ដីពី អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មមានវិសាលភាពគ្របដណ្ដប់ លើពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជាបានផ្ញើសារទៅប្រជាពលរដ្ឋខ្មែរទាំងអស់ដែលរស់នៅក្នុងនិងក្រៅប្រទេសឱ្យបានជ្រាបថា ច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មមានវិសាលភាពគ្របដណ្ដប់ទៅលើប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលរស់នៅលើទឹកដីកម្ពុជា និងប្រជាពលរដ្ឋខ្មែរដែលរស់នៅបរទេស។

យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣បានឱ្យដឹងបន្ថែមថា «ច្បាប់នេះ នឹងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋខ្មែរដែលរស់នៅបរទេសក្នុងការទទួលបានសេវាគ្រប់ប្រភេទពាក់ព័ន្ធនឹងអត្រានុកូលដ្ឋាននិងអត្តសញ្ញាណកម្មមានជាអាទិ៍ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សំបុត្រកំណើត និងសំបុត្រអាពាហ៍ពិពាហ៍ តាមរយៈស្ថានតំណាងនៃព្រះរាជាណាចក្រកម្ពុជានៅបរទេស»៕

To Top