ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានយល់ព្រមទទួលយក ការបំភ្លឺរបស់គណបក្សភ្លើងទៀន តាមរយៈសេចក្តីថ្លែងការណ៍ថ្ងៃ២២ឧសភា ២០២៣។
តាមរយៈបណ្ដាញសង្គមតេឡេក្រាម នៅយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា«ខ្ញុំទទួលយកការបំភ្លឺរបស់គណបក្សភ្លើងទៀនតាមរយៈ សេចក្តីថ្លែងការណ៍ថ្ងៃ២២ឧសភា ២០២៣ ដូចមានភ្ជាប់មកជាមួយនេះ។ខ្ញុំក៍មិនចង់មានរឿងវែងឆ្ងាយ តទៅទៀតដែរបើទោះជាខ្ញុំដឹងច្បាស់ថាអ្នកណាជាអ្នកបញ្ជាឲ្យធ្វើនិងទំនាក់ទំនងជាមួយគ្នាបែបណារវាងអ្នកនៅភ្នំពេញជាមួយអ្នកនៅបាងកកក៍ដោយ។ពេលនេះនៅសល់តែរឿងបុគ្គលជា ប៉ូចមួយប៉ុណ្ណោះ»៕

