លោក ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ តំណាងដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានអញ្ជើញ ដឹកនាំប្រតិភូកងទ័ពជើងទឹកកម្ពុជា ចូលរួមពិធីបើកពិព័រណ៍លម្ហសមុទ្រ និងដែនអាកាសអន្តរជាតិទ្បាំងកាវី ២០២៣ ក្រោមអធិបតីភាព រដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាទ្បេសុី នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នាកោះទ្បាំងកាវី ប្រទេសម៉ាឡេស៊ី៕

















