កំពង់ចាម ៖ លោក ឌុច ភាស់ ភេទប្រុស អាយុ ៤៦ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិព្រែករំដែង «គ» ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានសារភាពកំហុសជាសាធារណៈ ចំពោះ ការប្រើប្រាស់ពាក្យសំដី ធ្វើឲ្យប៉ះពាល់ដល់អាជ្ញាធរ នាពេលកន្លងមក ។
សូមជម្រាបថា កាលពីពេលថ្មីៗនេះ លោក ឌុច ភាស់ បានចោទអាជ្ញាធរ និងប្រើប្រាស់ពាក្យសំដីមិនសមរម្យ ដោយចោទប្រកាន់ថា ដី ព្រៃ ភ្នំ បឹង ព្រែក រលាយ គ្មានឆ្កែណាមកលក់ ក្រៅពីអាជ្ញាធរពុករលួយ។ ហេតុការណ៍ ចោទប្រកាន់នេះ ត្រូវបានបុរសខាងលើ រួមជាមួយប្រជាពលរដ្ឋ ១ក្រុម ចុះតវ៉ា ករណីក្រុមហ៊ុនមួយ បានឈូសឆាយដីព្រៃ ស្ថិតនៅចំណុចបឹងចារ ស្ថិតនៅក្នុងភូមិ ចំនួន ៤ ភូមិ គឺ ៖ ភូមិក្សេរ ភូមិព្រែករំដេង ភូមិកំពង់ព្នៅ និងភូមិតាង៉ក ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ៕