ព័ត៌មានជាតិ

រដ្ឋមន្រ្តីប្រៃសណីយ៍ មានផែនការភ្ជាប់ Wifi នៅតាមតំបន់ឆ្នេរ ខេត្តព្រះសីហនុ

ភ្នំពេញ ៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំគម្រោងផែនការ រួចជាស្រេច ក្នុងការតភ្ជាប់ប្រព័ន្ធ Wifi នៅតាមតំបន់ឆ្នេរ ឲ្យខេត្តព្រះសីហនុ ។

ការមានផែនការនេះ របស់លោករដ្ឋមន្រ្តី ក្នុងគោលបំណង ឲ្យខេត្តព្រះសីហនុ ដែលស្ថិតនៅតំបន់និរតី នៃប្រទេសកម្ពុជា ជាខេត្តស៊ីវិល័យ ។ នេះជាការអះអាង របស់លោក ជា វ៉ាន់ដេត ក្នុងសិក្ខាសាលាពង្រឹងសមត្ថភាព អនុវត្តការងារ នៅថ្នាក់មន្ទីរប្រៃសណីយ៍ ខេត្តព្រះសីហនុ នាថ្ងៃ២៥ ឧសភា ។

ក្រៅពីមានផែនការ ដូចខាងលើនេះហើយ លោករដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ ក៏បានបញ្ជាក់ពីគោលបំណង របស់ខ្លួនទៀតថា ក្រសួងក៏បានរៀបចំផែនការ យកខេត្តព្រះសីហនុ ជាខេត្តអទិភាព ដាក់ពង្រាយប្រព័ន្ធគមនាគមន៍ Internet និងប្រព័ន្ធតភ្ជាប់កាំម៉ារ៉ាសុវត្ថិភាពផងដែរ។

ក្នុងសិក្ខាសាលានេះ លោក គួច ចំរើនក៏បានលើកឡើងដែរថា ការកសាងហេដ្ឋារចនា សម្ព័ន្ធក្នុងក្រុងព្រះសីហនុ ធ្វើឲ្យមានការប៉ះពាល់ដល់ វិស័យប្រៃសណីយ៍ ដើម្បីសោភ័ណភាពទីក្រុង ។ ក្នុងនោះបានបំពាក់កាំម៉ារ៉ាសុវត្ថិភាព ចំនួន ៥៥០គ្រាប់ នៅតាមបង្គោលចរាចរណ៍ ក្នុងក្រុងព្រះសីហនុ ក៏ប៉ុន្តែមិនទាន់បានតភ្ជាប់ ៕

To Top