ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ទៅកាន់ជនបរទេសមួយចំនួន ឱ្យដកខ្លួនចេញ រាល់ការផ្ដល់លុយ ផ្ដល់កាក់ សម្រាប់ធ្វើចលនាផ្សេងៗ ដែលនាំឱ្យមានបដិវត្តន៍ពណ៌។
ថ្លែងចេញពីតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងជំនួបសំណេះសំណាលជាមួយ កម្មករកម្មការិនីជិត ២ម៉ឺននាក់ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «គោលដៅពួកអ្នកឯងចង់ធ្វើបដិវត្ដន៍ពណ៌ ដូចជាកន្លងទៅករណី បដិវត្តន៍កសិករ ដែលអ្នកឯងនាំគ្នាសិក្សា តើនៅប៉ុន្មានកន្លែងទៀត! បើឧបាយកលនៅតែមាន យើងនៅតែបន្តនិយាយ»។
សម្ដេចេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា « សូមមិត្តភក្ដិបរទេស ដែលបានផ្ដល់លុយផ្ដល់កាក់ សម្រាប់ធ្វើចលនាបែបនេះ ដកខ្លួនចេញ! យើងនឹងធ្វើការស្រាវជ្រាវ ឱ្យដល់ឫសគល់ ថាអ្នកឯងបានលុយ ពីកន្លែងណាមក ដើម្បីហ្វឹកហាត់របៀបហ្នឹង» ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
