ព័ត៌មានជាតិ

អាជ្ញាធរ នឹងបិទចរាចរជុំវិញ អគារសិក្សាពុទ្ធិក ក្នុងថ្ងៃសម្ពោធជាផ្លូវការថ្ងៃ៣០ ឧសភា

ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នឹងរៀបចំពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់ អាគារសិក្សាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានការបិទផ្លូវជុំវិញទីតាំងប្រារព្ធ។

ពិធីសម្ពោធខាលើនេះ ប្រារព្ធឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ ក្នុងនោះ អាជ្ញាធររាជធានីភ្នំពេញ នឹងផ្អាកចរាចរជាបណ្តោះអាសន្ន ជុំវិញទីទាំងប្រារព្ធពិធី ដោយមិនអនុញាតឲ្យយានជំនិះគ្រប់ប្រភេទ ឆ្លងកាត់កំណាត់មហាវិថីសម្តេចសុធារស ចាប់ពីស្តុបនាគបាញ់ទឹក ដល់ស្តុបជលផល ចាប់ពីម៉ោង ៥ព្រឹកថ្ងៃទី៣០ ឧសភា រហូតដល់ចប់កម្មវិធី ៕

To Top