ភ្នំពេញ៖ កម្លាំងការិយាល័យរដ្ឋបាល សរុប(ក១) ដឹកនាំដោយឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ វរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនៈ នាយករងមន្ទីរ និងសម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយគយប្រចាំនៅប្រៃសណីយ៍ភ្នំពេញ និងនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នាថ្ងៃទី៣០ ឧសភា បានត្រួតពិនិត្យកញ្ចប់បញ្ញើសង្ស័យ ក៏ឈានទៅឃាត់ខ្លួនអ្នកមកទទួលកញ្ចប់បញ្ញើ នៅចំណុចបន្ទប់លេខ B1B ជាន់ទី១១ ខុនដូ BALI ផ្លូវ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ជនសង្ស័យឈ្មោះ វ៉ូ ហ្វាងម៊ិញ (VU QUANG MINH) ភេទប្រុស ជនជាតិវៀតណាម កើតនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ១៩៨៤ ។
ក្នុងប្រតិបត្តិការនោះចាប់យកគ្រឿងញៀនរួមមាន ៖
១-គ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ ៤,២១២ក្រាម (បួនគីឡូក្រាម និងពីររយដប់ពីរក្រាម)
២-គ្រឿងញៀនប្រភេទអ៊ិចស្តាស៊ី (MDMA) ទម្ងន់ ១,០១៨ក្រាម (មួយគីឡូក្រាម និងដប់ប្រាំបីក្រាម)
៣-សារធាតុមិនច្បាស់ ទម្ងន់ ២,១៤៦ ក្រាម (ពីរគីឡូក្រាម និងមួយរយសែសិបប្រាំមួយក្រាម)។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធីច្បាប់៕