ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានឲ្យបុរសម្នាក់ដែលសម្តេច បានដាក់រហ្សនាមថា ជាថៅកែដឹកនាំបាតុកម្ម ល្មមយកប្រពន្ធហើយ ដើម្បីឲ្យបានអ្នកបន្តពូជ ។
សម្តេចតេជោថា អ្នកខ្លះជាថៅកែធ្វើបាតុកម្ម ពូកែណាស់ខាងដឹកនាំបាតុកម្ម។ ដូច្នេះសូមថៅកែនោះ ល្មមយកប្រពន្ធហើយ ដើម្បីបានអ្នកបន្តពូជ។
សម្តេចក៏បានព្រមានថា បើអ្នកពូកែខាងដឹកនាំបាតុកម្មនោះ គឺមានសិទ្ធិវៃខ្នោះអ្នកដាក់ពន្ធនាគារផងដែរ។
ទោះបីជាសម្តេចមិនសំដៅចំឈ្មោះថា ថៅកែដឹកនាំបាតុកម្មនោះជាអ្នកណាក៏ដោយ ក៏គ្រប់គ្នាដឹងថា ជាលោករ៉ុង ឈុនដែរ ព្រោះលោករ៉ុង ឈុន តែងតែមានជំនាញខាងធ្វើបាតុកម្មស្ទើរពេញមួយជីវិត។
ជាក់ស្តែងពីថ្ងៃ២៩ ឧសភា លោកបានអះអាងថា នឹងដាក់លិខិតទៅក្រសួងមហាផ្ទៃដើម្បីជួបជុំអ្នកគាំទ្ររបស់គណបក្សភ្លើងទៀនជាង១ម៉ឺននាក់ ដើម្បីតវ៉ាឲ្យបានចូលរួមបោះឆ្នោតថ្នាក់ជាតិខាងមុខ៕