ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងស្ដីពីការផ្សាយបន្តផ្ទាល់ពិធីបើក និងពិធីបិទព្រឹត្តិការណ៍ ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣នាថ្ងៃ៣ មិថុនា និងថ្ងៃ៩មិថុនាខាងមុខ។
ទាំងក្នុងពិធីបើកនិងបិទនេះ នឹងរៀបចំបញ្ចាំងស្លាយចំនួន ៣ទីតាំងផ្សេងគ្នា ។ ទី១- បញ្ចាំងនៅសួនច្បារវត្តបុទុមវត្តី ខណ្ឌដូនពេញ ទី២-សួនច្បារព្រះនាងប្រាជ្ញាបារមី ក្នុងខណ្ឌជ្រោយចង្វារ និងទី៣-នៅទីលានប្រជាធិបតេយ្យ ខណ្ឌឬស្ស៊ីកែវ៕
