ព័ត៌មានជាតិ

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មចូលរួមឧបត្ថម្ភ ក្នុងកម្មវិធីកិច្ចសន្ទនា អាជីវកម្មវារីវប្បកម្មថ្នាក់ខេត្ត នៅបាត់ដំបង

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ពីលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), នាយកដ្ឋាន អភិវឌ្ឍន៍អាជីវកម្ម និងយុទ្ធសាស្រ្ត សហការជាមួយមន្រ្តីប្រចាំ ការសាខាខេត្តបាត់ដំបង នៃធនាគារ ARDB បានចូលរួមឧបត្ថម្ភក្នុងកម្មវិធី កិច្ចសន្ទនាអាជីវកម្មវារីវប្បកម្មថ្នាក់ខេត្ត ក្នុងគោលបំណងពង្រីកវិសាលភាព ផ្សព្វផ្សាយ អំពីផលិតផល, សេវាកម្ម របស់ធនាគារ ARDB និងបើកគណនី តម្លើង ARDB Mobile app ជូនអតិថិជនផងដែរ នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌល សុភមង្គល ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

To Top