ព័ត៌មានជាតិ

រាជរដ្ឋាភិបាលអនុញ្ញាត ឱ្យមន្រ្តីរាជការ និងកម្មករនិយោជិត ឈប់សម្រាក៣ថ្ងៃ ដោយមានប្រាក់បៀវត្សរ៍ ដើម្បីទៅបោះឆ្នោត

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឱ្យដឹងថា អំឡុងពេលបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យមន្រ្តីរាជការ និងកម្មករនិយោជិត ឈប់សម្រាក៣ថ្ងៃ ដោយមានប្រាក់ បៀវត្សរ៍។

បើតាមទីស្ដីការគណៈរដ្ឋមន្រ្តីបានបញ្ជាក់ថា«អនុញ្ញាតឱ្យមន្រ្តីរាជការ និងកម្មករនិយោជិតបានឈប់សម្រាកពីការងារចំនួន៣ថ្ងៃដោយរាប់ចាប់តាំង ពីថ្ងៃទី២២ដល់២៤ កក្កដា ឆ្នាំ២០២៣ ដើម្បីទៅបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ខាង មុខ»។

ក្នុងឱកាសជួបសំណេះសំណាល ជាមួយកម្មករនិយោជិក ជាង១មឺននាក់ នៅខេត្តកំពង់ស្ពឺ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «រាជរដ្ឋាភិបាល បានសម្រេចឱ្យធ្វើការឈប់សម្រាក ថ្ងៃទី២២ ថ្ងៃទី២៣ ​ថ្ងៃទី២៤ គឺឈប់សម្រាក ដោយមានប្រាក់ បៀវត្សរ៍»៕

To Top