ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានហៅការដាក់ចេញនូវយុទ្ធនាការ ឬជាការអំពាវនាវ របស់មេដឹកប្រឆាំងនៅក្រៅប្រទេស ឱ្យសកម្មជនរបស់ខ្លួន ដេកផ្ទះកុំឱ្យចេញទៅបោះឆ្នោត ជាយុទ្ធនាការ «ដេកផ្ទះងាប់ឯង»។
ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីក្រុមប្រឆាំង នៅតែចិញ្ចឹមចិត្ត តាមព្យាបាទរាជរដ្ឋាភិបាល ដោយបានអំពាវនាវឱ្យប្រជាពលរដ្ឋនិងសកម្មជនដែលគាំទ្រខ្លួន នៅផ្ទះកុំទៅបោះឆ្នោត ដោយដាក់ចេញជាយុទ្ធនាការ«ដេកផ្ទះឈ្នះឯង»។
ថ្លែងក្នុងឱកាសជួបសំណេះសំណាល ជាមួយកម្មករនិយោជិត ជាង១ម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានប្រសាសន៍ថា៖ ” អ្នកខ្លះគេនិយាយថា «ដេកផ្ទះឈ្នះឯង» ខ្ញុំប្រសិទ្ធនាមថា «ដេកផ្ទះងាប់ឯង»”៕