ព័ត៌មានជាតិ

សម្ដេចតេជោ ៖ បើសិនការរៀនសូត្រនៅទ្រឹង «យើងនឹងក្លាយជា ជនអភិរក្សនិយម ដ៏គួរឲ្យខ្លាច»

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា ការរៀនសូត្រត្រូវធ្វើជាប់ជាប្រចាំ ប្រសិនបើការរៀននោះ នៅទ្រឹង នឹងក្លាយជាជនអភិរក្សនិយម ដ៏គួរឲ្យខ្លាច ព្រោះពិភពលោក និងបច្ចេកវិទ្យាពិតជាដើរលឿនណាស់។

ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចសរុបជិត ៦ពាន់នាក់ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចនាយករដ្ឋមន្ដ្រី បានថ្លែងថា «ខ្ញុំ សូមបញ្ជាក់ថា សារភាពការណ៍ពិភពលោកដើរលឿនណាស់ បច្ចេកវិទ្យាដើរលឿនណាស់ ដូច្នេះតម្រូវឲ្យយើងមានរៀនសូត្រជាប់ជាប្រចាំ មិនអាចនៅតឹ្រងបានទេ ប្រសិនបើយើងនៅទ្រឹង គឺយើងនឹងក្លាយជាជនអភិរក្សនិយម ដ៏គួរឲ្យខ្លាច»។

ផ្ទាំងពាណិជ្ជកម្ម

ឆ្លៀតឱកាសនោះ សម្ដេចតេជោ ក៏បានណែនាំឲ្យយកចិត្តទុកដាក់ទៅលើស្ត្រី ឲ្យបន្តទទួលបានការបណ្ដុះបណ្ដាល ខណៈស្ត្រីបានដើរតួនាទីសំខាន់ទាំងសេដ្ឋកិច្ចក្នុងប្រ័ពន្ធ និងក្រៅប្រព័ន្ធ។

សម្ដេចគូសបញ្ជាក់ថា «ចឹងទេឥឡូវហ្នឹង យើងឃើញនៅក្នុងចំណោមសេដ្ឋកិច្ចទាំងក្នុងប្រព័ន្ធ ទាំងក្រៅប្រព័ន្ធ ស្ត្រីបានដើរតួនាទីសំខាន់ណាស់ អីចឹងយើងក៏ត្រូវផ្ដោតការយកចិត្តទុកដាក់ ជំរុញបន្តទៀត លើកទឹកចិត្តឲ្យស្ត្រីទទួលបាននូវការបណ្ដុះបណ្ដាល»៕

To Top