ព័ត៌មានជាតិ

លោក ហ្សេឡិនស្គី លើកសរសើរ កងទ័ពរបស់លោក ចំពោះការឈានទៅមុខ ចំពេលមានការរំពឹងទុក ពីការវាយបកប្រឆាំងនឹងរុស្ស៊ី

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានសរសើរកងទ័ពរបស់លោក បន្ទាប់ពីកងកម្លាំងអ៊ុយក្រែន បានបន្តទៅមុខក្នុងផ្នែកជាច្រើននៃតំបន់ជួរមុខជាមួយរុស្ស៊ី ចំពេលមានការរំពឹងទុកថា សកម្មភាពប្រយុទ្ធកើនឡើង អាចជាសញ្ញាថា ការវាយលុកដែលរំពឹងទុកជាយូរមកហើយរបស់ទីក្រុងគៀវ កំពុងដំណើរការ។

នៅក្នុងសុន្ទរកថាជាវីដេអូពេលយប់របស់លោកកាលពីថ្ងៃច័ន្ទ លោក ហ្សេឡិនស្គី បានចំអកនូវអ្វីដែលលោកបានពិពណ៌នាថា ជាប្រតិកម្មរបស់រុស្ស៊ី ចំពោះរាល់ប្រតិបត្តិការ ដែលធ្វើឡើងដោយកងកម្លាំងអ៊ុយក្រែន ហើយបានជ្រើសរើសអង្គភាពអ៊ុយក្រែនចំនួនពីរ ដែល “ប៉ិនប្រសប់ សម្រេចចិត្ត និងមានប្រសិទ្ធភាពការពារទីតាំងរបស់យើង បំផ្លាញអ្នកកាន់កាប់ ហើយសំខាន់បំផុត គឺផ្លាស់ទីទៅមុខ” ។

លោក ហ្សេឡិនស្គី បានឲ្យដឹងនៅក្នុងសុន្ទរកថារបស់លោក ដែលមិនបាននិយាយដោយផ្ទាល់ថាតើការវាយលុកដែលរង់ចាំជាយូរមកហើយ បានចាប់ផ្តើម ឬនៅថា “ខ្ញុំដឹងគុណចំពោះអ្នកចម្បាំងរបស់យើងម្នាក់ៗ ដល់អ្នកការពាររបស់យើងទាំងអស់ ដែលបានផ្តល់ឱ្យយើងនូវព័ត៌មាន ដែលយើងរំពឹងទុក ធ្វើបានល្អអ្នកចម្បាំង!។

លោកបានលើកឡើងថា “យើងមើលឃើញពីរបៀប ដែលរុស្សីយល់ឃើញយ៉ាងរំជើបរំជួលរាល់ជំហាន ដែលយើងធ្វើនៅទីនោះ គ្រប់មុខតំណែងដែលយើងធ្វើ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Aljazeera។

លោកបន្ដថា “សត្រូវដឹងថា អ៊ុយក្រែននឹងឈ្នះ។ ពួកគេឃើញវា។ ពួកគេមានអារម្មណ៍ថា អរគុណចំពោះការវាយប្រហាររបស់ទាហានរបស់អ្នក និងជាពិសេសនៅក្នុងតំបន់ Donetsk អរគុណ សម្រាប់រឿងនោះ”។

មេបញ្ជាការកងទ័ពជើងគោកអ៊ុយក្រែន លោក Oleksandr Syrskyi បាននិយាយកាលពីថ្ងៃចន្ទថា កងទ័ពរបស់លោកបានបន្ត “ឆ្ពោះទៅមុខ” នៅជិតទីក្រុងបាក់មុត។ យុទ្ធជន និងមន្ត្រីរុស្ស៊ីបានឲ្យដឹងថា ស្ថានភាពនៅទីនោះ គឺ “លំបាកខ្លាំងណាស់” បើទោះបីជាទីក្រុងមូស្គូ បានអះអាងថាបានដណ្តើមយកទីក្រុង កាលពីចុងខែមុន បន្ទាប់ពីអ្វីដែលបានក្លាយជាសមរភូមិដ៏យូរបំផុត និងបង្ហូរឈាមបំផុតក្នុងសង្គ្រាមក៏ដោយ។ អ៊ុយក្រែន​បាន​ទទូច​ថា កម្លាំង​របស់​ខ្លួន​រក្សា​បាន​ទីតាំង​តូចមួយ​នៅ​ក្នុង​ទីក្រុង​ភាគ​ខាង​កើត៕

ប្រែសម្រួល ឈូក បូរ៉ា

To Top