ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ បានទទួលការអនុញ្ញាតពី នាយករដ្ឋមន្រ្តីឡាវ លោក Sonexay Siphandone ដើម្បីពិភាក្សាការងារ អំពីថាមពលបៃតង នៅទីក្រុងវៀងច័ន្ទប្រទេសឡាវ។
យោងតាមគណនីហ្វេសប៊ុក Kroko ក្រគរ កែវ រតនៈ បានឱ្យដឹងថា «ភាគីទាំងសង ខាងឯកភាពលើការបង្កើន ការសហការ តាមទស្សនៈវិស័យ របស់សម្តេចតេជោ ហ៊ុន សែន ដែលចង់ឃើញ ថាមពលស្អាត និងកកើតឡើងវិញ ត្រូវបានធ្វើពាណិជ្ជកម្ម កាន់តែច្រើន ទៅក្នុងក្របខ័ណ្ឌទ្វេភាគី និងក្នុងតំបន់អាស៊ាន»៕