ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច យាងសំណេះសំណាល ជាមួយសមាជិកសមាជិកា អ្នកគាំទ្រ ប្រមាណជាង ៦០០នាក់ ស្ថិតនៅឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ។
លោក ញៀន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច អផយដឹងថា នាឱកាសនោះ ព្រះអង្គម្ចាស់ ព្រះប្រធានគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច អំពាវនាវដល់ប្រជារាស្ត្រខ្មែរ អញ្ចើញទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គ្រប់ៗគ្នា ដើម្បីជ្រើសរើសមេដឹកនាំប្រទេស និងការកសាងប្រទេសជាតិ រុងរឿងជានិរន្តរ៍រៀងទៅ ៕