ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ឲ្យដឹងថា ជំងឺ កូវីដ១៩ បានសម្លាប់មន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាលចំនួន២រូប ក្នុងនោះមានអនុប្រធានទី១ រដ្ឋសភាម្នាក់ និងមន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានម្នាក់ ក្នុងចំណោមពលរដ្ឋស្លាប់សរុបជាង ៣ពាន់នាក់។
ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយកម្មករកម្មការិនីនៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោបានទម្លាយឲ្យដឹងថា ក្នុងរយៈពេលដ៏ខ្លីកូវីដ១៩ បានសម្លាប់ ជីវិតមនុស្ស៣០៥៦នាក់ ក្នុងនោះមានមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ទទួលមរណភាព អស់ពីរនាក់ លោក ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា និងលោកម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន។
ជាមួយគ្នានោះដែរសម្តេចតេជោ ក៏បានលើកឡើងថា សូម្បីសម្តេចក៏ស្ទើរតែមិនអាចគេចផុតពីជំងឺកូវីដ១៩ ប៉ុន្តែសំណាងល្អកូវីដមិនអាច យកជីវិតសម្តេចបានដោយបាន ចាក់ វ៉ាក់សាំង។ រាជរដ្ឋាភិបាលបានសម្រុកយក វ៉ាក់សាំងដើម្បីចាក់ប្រជាពលរដ្ឋ។ ពេលនោះគឺចាក់ ស្រោចឲ្យជោ គជាំ នៅក្នុង ខេត្តកណ្តាល និងរាជធានីភ្នំពេញ។ សម្តេចតេជោបានបន្តថា ការវ៉ាក់សាំងកូវីដ១៩ រហូតមកដល់ពេលនេះបានប្រកាស ចាក់រហូតដល់ដូសទី៦ហើយ ដូច្នេះសូមកម្មករកុំអាល បោះចោលការវ៉ាក់សាំងជំងឺកូវីដ១៩ឲ្យសោះ ព្រោះថាកូវីដមិនទាន់ទៅណាឆ្ងាយនោះទេ។
សម្តេចបញ្ជាក់ថា «ពិតមែនអង្គការពិភពលោក មិនទាន់ដាក់កូវីដ១៩ ស្ថិតក្នុងភាពអាសន្ន តែអង្គការសុខភាពពិភពលោកបាន បន្តអំពាវនាវឲ្យចាក់វ៉ាក់សាំងកូវីដ១៩ ។ អីញ្ចឹងរាជរដ្ឋាភិបាល កំពុងបន្តដំណើរការចាក់វ៉ាក់សាំងកូវីដ១៩នេះ»។ សូមជម្រាបថា កម្ពុជាដោយសារតែមានការ ចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួនច្រើនបានធ្វើ ឲ្យកាត់បន្ថយការឆ្លងជំងឺកូវីដ១៩ និងអ្នកស្លាប់។ ជាងនេះកម្ពុជាបានបើកប្រទេសដំណើរជា ធម្មតាខណៈបណ្តាប្រទេសមួយចំនួនខ្លះ មិនទាន់បានបើកដំណើរការ ប្រទេសទំាងស្រុងនោះទេ។ លើសពីនេះប្រទេសខ្លះទៀត បានកំពុងតែឆ្លងជំងឺកូវីដ១៩ប្រភេទថ្មី៕