ព័ត៌មានជាតិ

មន្រ្តីនគរបាល នៃនាយកដ្ឋានបុគ្គលិក ២រូប ត្រូវបានរដ្ឋមន្រ្តីមហាផ្ទៃ បណ្ដេញចេញពីក្របខណ្ឌ

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពី ក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ នៃនាយកដ្ឋានបុគ្គលិក ចំនួន ២រូប ដែលប្រព្រឹត្តល្មើសវិន័យកងកម្លាំងនគរបាលជាតិ។

មន្ដ្រីនគរបាលជាតិ ចំនួន ២រូបនោះ រួមមាន ៖ លោកវរសេនីយ៍ទោ ម៉ែន ម៉ារ៉ាឌី នាយរងការិយាល័យបៀវត្សរ៍នគរបាលជាតិ និងលោកវរសេនីយ៍ទោ ណុប បូ នាយរងការិយាល័យគ្រប់គ្រងឯកសារ។

តាមរយ:សេចក្ដីសម្រេចរបស់ សម្ដេចក្រឡាហោម ស ខេង នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រាក់បៀវត្សរ៍ និងរបបឧបត្ថម្ភផ្សេងៗ របស់មន្ដ្រីនគរបាលជាតិចំនួន ២រូបនោះ ត្រូវបានកាត់ផ្ដាច់ និងលុបចេញពីមន្ដ្រីនគរបាលជាតិ ចាប់ពីខែកញ្ញា ឆ្នាំ២០២៣ តទៅ៕

To Top