ព័ត៌មានជាតិ

សម្ដេចតេជោ ប្រកាសថាទោះស្ថិតក្នុង កាលៈទេសៈលំបាកប៉ុណ្ណា ក៏មិនរត់ចោលប្រជាជន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ទោះបីស្ថិតក្នុងកាលៈទេសៈលំបាកប៉ុណ្ណា ក៏មិនរត់ចោលប្រជាជន ព្រោះប្រជាជនបានចាត់ទុក សម្ដេច ជាគ្រួសារតែមួយ។

នាឱកាសអញ្ជើញជួប សំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,០១២នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧ កំពុងដំណើរការអាជីវកម្មនៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះកម្មករ-កម្មការិនី ដែលមិនភ្លេច សម្ដេច ហើយការរាប់អានជាមួយ សម្ដេច មិនត្រឹមត្រូវតែជា នាយករដ្ឋមន្ដ្រី នៃប្រទេសនោះទេ តែចាត់ទុក សម្ដេច ជាគ្រួសារតែមួយ។

សម្ដេច មានប្រសាសន៍ថា «ទោះបីក្នុងកាលៈទេសៈពិបាកបំផុត ពូ ត្រូវស្លាប់ រស់ជាមួយ ប្រជាជន។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រដូវកាលបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៧ បានខិតជិតមកដល់ហើយ ដូច្នេះសូមកម្មករ កម្មការិនីទាំងអស់ កុំភ្លេចទៅបោះឆ្នោត ខណៈការបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ រាជរដ្ឋាភិបាលបាន សម្រេចឲ្យកម្មករទាំងអស់ឈប់ សម្រាករយៈពេលបីថ្ងៃ ដោយមានប្រាក់ឈ្នួល។

សម្តេចតេជោ ហ៊ុន សែន រំពឹងថា កម្មករ-កម្មការិនី ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ បន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ព្រោះគណបក្សប្រជាជនកម្ពុជា តែងតែនៅក្បែរបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់ ហើយជាងនេះទៅទៀតសម្តេច និងគណបក្សប្រជាជនកម្ពុជា មិនដែលរត់ចោលស្រុក និងសន្យាខ្យល់ដូចមនុស្ស និងបក្សមួយចំនួនឡើយ ៕

To Top