ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់ជាថ្មីថា នឹងបន្តចុះជួបកម្មករកម្មការិនីនៅតាមបណ្តារោងចក្រនៅក្នុងរាជធានី-ខេត្តនៅក្រោយការបោះឆ្នោតជ្រើសរើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នៃរដ្ឋសភាចំនួន១០លើកទៀត។
ក្នុងពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង នាព្រឹកថ្ងៃ១៩ មិថុនា សម្តេចតេជោបានលើកឡើងថា ក្រោយបោះឆ្នោតនឹងបន្តចុះជូបកម្មករបន្តចុះជួបកម្មករចំនួន១០កន្លែងទៀត។ សម្តេចតេជោបានគូសបញ្ជាក់ថា «ខ្ញុំដាក់កម្មវិធីរួចហើយ បោះឆ្នោតថ្ងៃ២៣ខែកក្កដា អីចឹងខ្ញុំចុះនៅថ្ងៃ២៧ខែកក្កដា ខ្ញុំនឹងចាប់ផ្តើមជួបកម្មករកម្មការិនី១០ដងទៀត ដែលជួបម្តងមានកម្មករជាង១ម៉ឺននាក់ឡើងទៅ»។
សម្តេចក៏បានលើកឡើងថា ការផ្អាកជួបកម្មករនៅក្នុងពេលយុទ្ធនាការបោះឆ្នោត ។ ជាមួយគ្នានោះដែរសម្តេចក៏បានបន្តថា ការជួបកម្មករនេះក៏ស្របនឹងគោលនយោបាយស្តីពីការគាំពារសង្គមទៅលើបញ្ហាស្ត្រីមានផ្ទៃពោះរហូដល់កូនមានអាយុ២ឆ្នាំ ដែលនឹងចាប់ផ្តើម នៅខែសីហាឆ្នាំ២០២៣ខាងមុខនេះ។
សម្តេចតេជោបានគូសបញ្ជាក់យ៉ាងដូច្នេះថា «អីចឹងទេខ្ញុំជួបកម្មករកម្មការិនី ខ្ញុំចង់ជួប ចង់យល់ ចង់ដឹងមិនមែនបានសេចក្តីថាងាយស្រួលទេសម្រាប់ជានាយករដ្ឋមន្ត្រីកម្ពុជា ។ វាខុសពីនាយករដ្ឋមន្ត្រីប្រទេសគេ ឡើងទៅកាន់តំណែងស្រួល តែយើងធ្វើជាមួយគ្នាត្រឹកៗ តែមកដល់ពេលនេះមានភាពគ្រាន់បើហើយ»៕