ព័ត៌មានជាតិ

ក្រុមហ៊ុន ៦ទៀត បោះទុនជិត ១៣០លានដុល្លារ បង្កើតរោងចក្រផលិតស៊ីម៉ង់ត៍ និងរោងចក្រផ្សេងៗទៀត នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនចំនួន ៦ បន្ថែមទៀតបានសម្រេចបោះទុនវិនិយោគជិត ១៣០លានដុល្លារ ដើម្បីបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍ និងរោងចក្រផ្សេងៗទៀតនៅកម្ពុជា ព្រមទាំងអាចបង្កើត ឱកាសការងារជិត ៥ពាន់កន្លែង ។

យោងតាមហ្វេសប៊ុកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា តាមសំណើសុំវិនិយោគ របស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១-“DONGFANG JUNMA CEMENT CO., LTD” គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ក្នុងទុនវិនិយោគប្រមាណ ៩៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៩៧៩កន្លែង។

២-“TWPC INVESTMENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃដំឡូងមីដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរស្រម៉ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្នុងទុនវិនិយោគប្រមាណ ១០,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៩៩កន្លែង។

៣-“WICKIMED (CAMBODIA) SUPPLY CO., LTD” គម្រោងបង្កើតរោងចក្រ ផលិតឧបករណ៍បរិក្ខាពេទ្យ ដែលមានទីតាំងវិនិយោគ ស្ថិតនៅផ្លូវជាតិលេខ ៤១ អគារលេខ ៦ ភូមិត្រពាំងឈូក ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៦,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២១៨កន្លែង ។

៤-“CMB & CHN CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃម្ហូបអាហារ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៦,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ បានចំនួន ១២០កន្លែង។

៥- “ELITE ENTERPRISE (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរ សម្លៀកបំពាក់ដែលមានទីតាំង វិនិយោគស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.៧២៣កន្លែង ។

៦-“L T K J (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតទុយោ គ្រប់ប្រភេទដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិផ្តៅពេន ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៨៨កន្លែង ៕

To Top