បរទេស៖ រដ្ឋាភិបាលចាំផ្ទះរបស់ប្រទេសថៃ បានធ្វើជាម្ចាស់ផ្ទះទទួលរដ្ឋមន្ត្រីការបរទេស នៃរបបយោធាដែលកំពុងកាន់អំណាច របស់ប្រទេសមីយ៉ាន់ម៉ា នៅឯកិច្ចចរចាសន្តិភាពក្នុងតំបន់ក្រៅផ្លូវការ កាលពីថ្ងៃអាទិត្យ ខណៈដែលសមភាគីអាស៊ីអាគ្នេយ៍សំខាន់ៗ មិនបានចូលរួមក្នុងកិច្ចប្រជុំនេះឡើយ និងនាំឱ្យមានការរិះគន់យ៉ាងខ្លាំងផងដែរ។ មកដល់ពេលនេះ មានតែប្រទេសកម្ពុជាទេ ដែលបានបញ្ជាក់ជាផ្លូវការថា ខ្លួនបានចូលរួមកិច្ចពិភាក្សានេះ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមឧត្តមសេនីយរបស់មីយ៉ាន់ម៉ា ត្រូវបានរារាំងអស់រយៈពេលជិតពីរឆ្នាំ មិនឱ្យចូលរួមកិច្ចប្រជុំថ្នាក់ជាន់ខ្ពស់ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដោយសារតែខកខានមិនបានគោរព កិច្ចព្រមព្រៀងដើម្បីចាប់ផ្តើមការចរចា ជាមួយគូប្រជែងដែលមានទំនាក់ទំនង ជាមួយរដ្ឋាភិបាលស៊ីវិល ដែលត្រូវបានបណ្តេញចេញ ដែលដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី ដែលកំពុងជាប់ឃុំឃាំង។
យ៉ាងណាក៏ដោយ ប្រទេសថៃ ដែលនាយករដ្ឋមន្ត្រីខ្លួនឯងបានឡើង កាន់អំណាចដំបូងក្នុងរដ្ឋប្រហារយោធានោះ បានអញ្ជើញរដ្ឋមន្ត្រីការបរទេស ដែលតែងតាំងដោយរបបយោធាមីយ៉ាន់ម៉ា គឺលោក ថាន់ ស្វេ ឱ្យចូលរួមកិច្ចពិភាក្សារួមជាមួយនឹង រដ្ឋមន្ត្រីការបរទេសផ្សេងទៀត នៅក្នុងប្លុកអាស៊ាន ដែលមានសមាជិកទាំង ១០ ។ អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ា មិនអាចទាក់ទងសុំការអត្ថាធិប្បាយ បានទេកាលពីថ្ងៃអាទិត្យ។
ក្រសួងការបរទេសរបស់ប្រទេសថៃ ត្រូវបានគេនិយាយយ៉ាងម៉ឺងម៉ាត់ អំពីអ្នកដែលចូលរួមក្នុងការជួបជុំរយៈពេលពីរថ្ងៃ នៅទីក្រុងរមណីយដ្ឋានប៉ាតាយ៉ា ដែលរដ្ឋមន្ត្រីការបរទេសជិតផុតអាណត្តិរបស់ថៃ លោក ដន ប្រាមុត វីណៃ បានផ្ញើលិខិតអញ្ជើញត្រឹមតែ បួនថ្ងៃមុនពេលចាប់ផ្តើម ៕
ប្រែសម្រួលៈ ណៃ តុលា