ព័ត៌មានជាតិ

សម្តេចតេជោ ព្រមានក្រុមប្រឆាំង ដែលរួចទោសឱ្យឈប់ធ្វើសកម្មភាពប្រឆាំង ព្រោះអាចជាប់ពន្ធនាគារជាថ្មី

ភ្នំពេញ៖ នៅចំពោះកម្មករជិត ២ម៉ឺននាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបាន ព្រមានដល់អ្នកប្រឆាំង នៅក្នុងស្រុកដែលត្រូវបានលើកលែងទោស ត្រូវឈប់ធ្វើសកម្មភាពប្រឆាំងតទៅទៀតបើមិន ដូច្នេះនឹងជាប់ពន្ធនាគារសារជាថ្មី។

ការព្រមានរបស់សម្តេចតេជោ បានធ្វើឡើងបន្ទាប់ពីសម្តេចបានស្នើសុំ ព្រះមហាក្សត្រប្រោសព្រះរាជទានលើកលែងទោស ដល់ក្រុមប្រឆាំងមួយចំនួនជាបន្តបន្ទាប់ ហើយថែមទាំងបានផ្តល់តួនាទីនៅក្នុងស្ថាប័ន រដ្ឋទៀតផង។ ប៉ុន្តែក៏មានអ្នកប្រឆាំងខ្លះ ដែលត្រូវបានលើកលែងទោស រួចហើយបានរត់ទៅ រស់នៅ ក្រៅប្រទេស ហើយបានសកម្មភាពប្រឆាំង និងរាជរដ្ឋាភិបាលដដែល។

ថ្លែងក្នុងពិធីសំណេះសំណាល ជាកម្មករកម្មការិនីនៅរាជធានី និងខេត្តកណ្តាល នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោបានលើកឡើងថា សន្តិភាពសំខាន់ណាស់សម្រាប់អ្នកទាំងអស់គ្នា ហើយអ្នក ណាក៏ត្រូវការសន្តិភាពដែរ រាប់ទាំងអ្នកធ្វើន យោបាយ ផ្ទុយពីគណបក្សប្រជាជន ក៏ចង់បានសន្តិភាព ប៉ុន្តែមានអ្នកប្រកាសសង្គ្រាម និងអ្នកចង់ បង្កើត សង្គ្រាម ។ សង្គ្រាមងាយបង្កើតទេ ដូចជា ក្រុមប្រឆាំងបានដាក់ផែ នការមកចាប់ខ្លួន ហ៊ុន សែន ដាក់ផែនការឲ្យកងកំលាំងប្រដាប់អាវុធ បាញ់មកលើហ៊ុន សែន ប៉ុន្តែក្បូននឹងធ្វើឲ្យអ្នក នៅក្នុង ស្រុកជាប់គុក។

សម្តេចបានបន្ថែមថា អ្នកដែលធ្វើផែនការនោះគឺមានទោសក្បត់ជាតិ ឬឧបឃាត ដែល បានជាប់ជាពន្ធនាគារជាបន្តបន្ទាប់ ហើយខ្លះស្នើលើកលែងទោសជាបន្តបន្ទាប់ ដោយខ្លះអនុ ញ្ញាត ឲ្យនៅក្រៅឃុំ ខ្លះលើកលែងទោស។

សម្តេចគូសបញ្ជាក់ថា «សូមកុំភ្លេចថាបើអ្នកនៅលើដីខ្មែររត់មិនរួចទេ តែបើនៅក្រៅ ប្រ ទេសរត់រួចហើយសូមផ្តាំផ្ញើរ អ្នកទាំងឡាយដែលបានចេញពីមន្ទីឃុំឃាំង ឬពន្ធនាគារទៅថា នៅក្រៅឃុំក្តីឬទទួលបានព្រះរាជទាន លើកលែងពីព្រះមហាក្សត្រតាមសំណើ របស់នាយករដ្ឋមន្ត្រីត្រូវតែប្រយ័ត្នប្រយែង កុំធ្វើសកម្មភាពតបន្តទៀត»។
ជាមួយគ្នានោះដែរសម្តេចតេជោ ក៏បានលើកឡើងថាអ្នកដែលមានបំណង ធ្វើសកម្មភាពប្រឆាំងតាមការបញ្ជា របស់ក្រុមប្រឆាំងពីខាងក្រៅសូមកុំធ្វើឲ្យសោះ ព្រោះថាបើធ្វើសកម្មភាព ណាមួយនឹងជាប់ពន្ធនាគារជាមិនខាន។ សម្តេចបញ្ជាក់ថា៖«បើអ្នកធ្វើនឹងជាប់គុកហើយ គ្មានអ្នកណាមកជាប់គុកជំនួសទេ ហើ យអ្នកនៅក្រៅនោះវាមិនមែន មកជាប់គុកជាមួយយើងទេ »។
សម្តេចតេជោបានបន្ថែមថា រាជរដ្ឋាភិបាលមានសិទ្ធិគ្រប់គ្រងប្រជាជនជាង ១៧លាននាក់ មិនខ្លាចមនុស្ស ១០០នាក់ ឬ២០០នាក់ នោះទេ គឺអត់មានខ្លាចនោះសូមប្រកាសឲ្យហើយ យើងធ្វើដើម្បីការពារអ្វីដែលយើងកំពុង មានក្នុងដៃកុំឱ្យបាត់ទៅវិញ។ សម្តេចតេជោ ក៏បានស្នើឲ្យកម្មករថ្កោលទោស ចំពោះក្រុមប្រឆាំងដែលចង់ឲ្យបិទរោងចក្រ នៅកម្ពុជាដែលជាឆ្នាំងបាយរបស់កម្មករ ។ សម្តេចថា៖ «អីញ្ចឹងសូមក្មួយៗត្រូវហ៊ានថ្កោលទោស ចំបោះក្រុមប្រឆាំងនោះព្រោះជាក្រុមបំផ្លាញជាតិ បើវាមិនមានទោសក្បត់ជាតិទេ ក៏វាមានទោសបំផ្លាញជាតិដែរ»៕

To Top