បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃចន្ទបានធ្វើការលើកឡើងថា ទាំងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមិនមានអ្នកចូលរួម ពាក់ព័ន្ធទៅនឹងការកើនឡើង នៃប្រឆាំងទៅនឹងលោក Vladimir Putinនិងជាពិសេសហេតុការណ៍ រដ្ឋប្រហារទំលាក់លោក កាលពីចុងសប្តាហ៍នោះឡើយ។
យោងតាមការចេញផ្សាយរបស់ Kyodo News បានឲ្យដឹងថានេះគឺជាសេចក្តីថ្លែងការណ៍ លើកដំបូងដោយលោក Biden ក្រោយពេលដែលព្រឹត្តិការណ៍ បះបោរដោយក្រុមប្រយុទ្ធ Wagner ត្រូវបានបញ្ចប់ទៅដោយ មិនទទួលជោគជ័យឡើយ ខណៈដែលពិភពលោកបានខិតខំ តាមដានស្ថានភាពនេះយ៉ាងខ្លាំង។
លោក Biden បានពោលបែបនេះថា៖ ពួកយើងបានបញ្ជាក់ច្បាស់ហើយថា ពួកយើងមិនមានការពាក់ព័ន្ធ ណាមួយឡើយជាមួយនឹងផែនការនេះ។ បញ្ហានេះគឺជាផ្នែកមួយនៃដំណើរ ការដែលមានភាពតានតឹង នៅក្នុងប្រព័ន្ធដឹកនាំរបស់រុស្សីប៉ុណ្ណោះ ។
គួរឲ្យដឹងដែរថា នៅក្នុងសម្លេងបែកធ្លាយមួយដោយលោក Prigozhin ដែលជាអ្នកដឹកនាំក្រុមទាហានស៊ីឈ្នួល Wagner នោះលោកបានបញ្ជាក់ថា ការបះបោររបស់លោកគឺ ក្នុងគោលបំណងដើម្បីប្រឆាំងទៅនឹង ការគ្រប់គ្រងរបស់រុស្សីដែលមាន របៀបរៀបរយច្បាស់លាស់ ជាពិសេសក្នុងការធ្វើសង្គ្រាមប្រឆាំងនឹង អ៊ុយក្រែនប៉ុន្តែមិនមែនជាការបះបោរ ដើម្បីអំណាចរបស់រដ្ឋាភិបាលក្រុងមូស្គូឡើយ ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
