ភ្នំពេញ ៖ បន្ទាប់ពីទទួលបទបញ្ជា យ៉ាងម៉ឹងម៉ាត់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង នៅរសៀលថ្ងៃទី២៧ មិថុនា នេះបានបញ្ចេញកងកម្លាំងទ័ព ៥០០នាក់ និងអាវុធ២០០ដើម ទៅកាន់ព្រំដែន ជាប់វៀតណាម ត្រៀមបាញ់កម្ទេច យន្ដហោះគ្មានមនុស្សបើក ដែលហោះចូលទឹកដីកម្ពុជា ។

នៅព្រឹកមិញនេះ បន្ទាប់ពីទទួលព័ត៌មានថា មានយន្តហោះគ្មានមនុស្សបើកហោះចូលដែនដីកម្ពុជា សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានចេញបទបញ្ជាលោក ហ៊ីង ប៊ុនហៀង មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បញ្ចេញកំលាំង៥០០នាក់ និង អាវុធ២០០ដើម ដាក់ពង្រាយគ្រប់ច្រកល្ហក់ សម្រាប់ការ ទំលាក់យន្តហោះគ្មានមនុស្សបើក ដែលហោះចូលមកខេត្តរតនគិរី ៕






