ព័ត៌មានជាតិ

កិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង ក្លាយជាកម្លាំងដ៏សំខាន់ សម្រាប់ជំរុញការអភិវឌ្ឍន៍​ និងកំណើនសេដ្ឋកិច្ច នៅក្នុងតំបន់

រូបភាព៖ ដើមអម្ពិល

ប៉េកាំង៖ លោក សយ សុភា និពន្ធនាយក កាសែតដើមអម្ពិល នាឱកាសបង្ហាញចំណាប់អារម្មណ៍​ ពិធីបើកកិច្ចប្រជុំកំពូល​ ប្រព័ន្ធផ្សព្វផ្សាយ កិច្ចសហប្រតិបត្តិការ មេគង្គ ឡានឆាង ២០២៣ នារដ្ឋធានីប៉េកាំង សាធារណៈរដ្ឋ ប្រជាមានិតចិន (2023 Lancang-Mekong Cooperation Media Summit in Beijing) បានលើកឡើងថា កិច្ចសហប្រតិបត្តិការ Lancang-Mekong (LMC) បានក្លាយជាកម្លាំងដ៏សំខាន់ សម្រាប់ការជំរុញការអភិវឌ្ឍន៍​ ដោយសន្តិភាព និងជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងតំបន់ LMC ប្រាំពីរឆ្នាំ បន្ទាប់ពីវាត្រូវបានដាក់ឱ្យដំណើរការ ជាមួយនឹងលទ្ធផលប្រកបដោយផ្លែផ្កា ។

រូបភាព៖ ដើមអម្ពិល

ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំ កិច្ចសហប្រតិបត្តិការ សារព័ត៌មាន មេគង្គ-ឡានឆាង ២០២៣ ដែលរៀបចំ People’s Daily នៃប្រទេសចិន ក្រោមប្រធានបទ “ជំរុញសាមគ្គីភាពប្រជាជននិងប្រជាជន ដើម្បីអនាគតរួមគ្នា​កាន់តែប្រសើរ” បានលើកឡើងថា ក្នុងរយៈកាលដ៏លំបាក នៃការរាតត្បាតជំងឺកូវីដ១៩ ដ៏ប្រល័យ យើងអាចវាយតម្លៃខ្ពស់បានថា កិច្ចសហប្រតិបត្តិការ Lancang-Mekong (LMC) បានក្លាយជាកម្លាំងដ៏សំខាន់ សម្រាប់ការជំរុញការអភិវឌ្ឍន៍​ ដោយសន្តិភាព និងជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងតំបន់ LMC ប្រាំពីរឆ្នាំ បន្ទាប់ពីវាត្រូវបានដាក់ឱ្យដំណើរការ ជាមួយនឹងលទ្ធផលប្រកបដោយផ្លែផ្កា ជាពិសេសការទទួលបាន នូវការចែកចាយវ៉ាក់សាំង​ ដ៏មានប្រសិទ្ធភាព របស់ប្រទេសចិនជាមិត្ត។ ពាណិជ្ជកម្មរវាងប្រទេសចិន និងប្រទេស LMC ចំនួនប្រាំផ្សេងទៀត បានឈានដល់ 416.7 ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ 2022 កើនឡើង 5 ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ”។

លោក សយ សុភា ថ្លែងថា “មេគង្គ-ឡានឆាង មានភាពស្រដៀងគ្នា ខាងវប្បធម៌ ហើយរីករាយ នឹងភាពជាអ្នកជិតខាង ដ៏ល្អ ប្រពៃណី និងមិត្តភាព ព្រមទាំងចែករំលែកនូវ ផលប្រយោជន៍ផ្នែកសន្តិសុខ និងការអភិវឌ្ឍន៍ យ៉ាងជិតស្និទ្ធ។ កិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង (សាធារណរដ្ឋប្រជាមានិតចិន) ត្រូវបានបង្កើតឡើង ចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០១៥ ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច នៅក្នុងអនុតំបន់ទន្លេមេគង្គ ដោយកាត់បន្ថយគម្លាត​ នៃការអភិវឌ្ឍន៍ និងជំរុញកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ រវាងអាស៊ាននិងចិន”។

លោក បានរំលឹកថា ចំពោះកិច្ចសហប្រតិបត្តិការនេះ ផ្តោតលើ កត្តាចំបង ៣ (នយោបាយ និងកិច្ចសហប្រតិបត្តិការ សុវត្ថិភាព, សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងសង្គម, វប្បធម៌ និងការផ្លាស់ ប្តូរប្រជាជន និងប្រជាជន) និងវិស័យអាទិភាពសំខាន់ៗ, ការតភ្ជាប់, សមត្ថភាពផលិតកម្ម, កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងកាត់ព្រំដែន, ធនធានទឹកនិងវិស័យកសិកម្ម និងកាត់ បន្ថយភាពក្រីក្រ។ 

និពន្ធនាយក កាសែតដើមអម្ពិល បានសង្កត់ធ្ងន់ថា “អ្វីដែលខ្ញុំបានបង្ហាញខាងលើនេះ ពិតជាបានឆ្លុះបញ្ចាំង​ នូវអត្ថប្រយោជន៍ និងការប្តេជ្ញារួមគ្នា របស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់និយាយជារួម និងនិយាយដោយឡែក ប្រព័ន្ធផ្សព្វផ្សាយរបស់យើង”។

តាងនាមប្រតិភូអ្នកសារព័ត៌មានកម្ពុជា លោកសយ សុភា​ បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ជាមួយកាសែត People’ Daily ដែលបានរៀបចំកិច្ចប្រជុំកំពូលនេះឡើង ដែលសបង្ហាញឱ្យឃើញ នូវការយកចិត្តទុកដាក់​ រួមចំណែកផ្សព្វផ្សាយ អ្វីដែលជាអត្ថប្រយោជន៍រួម រវាងប្រជាជននិងប្រជាជន ដើម្បីធានាបាននូវសន្តិសុខ និងស្ថិរភាពក្នុងតំបន់ ដូចអ្វីដែលលោកប្រធានាធិបតីស៊ី ជីនពីង បានដាក់ចេញនូវគំនិតផ្តួចផ្តើមសន្តិភាព និងវិបុលភាពសាកលយ៉ាងដូច្នោះ ហើយដែលវាស៊ីសង្វាក់គ្នា ទៅនឹងគោលនយោបាយចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា”។

គួរឲ្យដឹងថា តំបន់មេគង្គ-ឡានឆាង គឺជាតំបន់មួយ ក្នុងចំណោមតំបន់ ដែលមានសក្កានុពលអភិវឌ្ឍន៍ ដ៏អស្ចារ្យមួយ នៅក្នុងទ្វីបអាស៊ី។ មេគង្គ និងឡានឆាង គ្រាន់តែឈ្មោះខុសគ្នា ប៉ុន្តែមាន អត្ថន័យដូចគ្នា គឺជាឈ្មោះទន្លេ ដែលជាទន្លេមួយដ៏មានសារៈសំខាន់ ហូរកាត់ពីប្រទេសចិន មកដល់ជ្រោយឥណ្ឌូចិន។​ ដោយមានប្រភព មកពីតំបន់ខ្ពង់រាប ជើងហ-ទីបេ នៃប្រទេសចិន ទន្លេនេះ មានប្រភព មក ពីតំបន់ Yushu នៃខេត្តជីងហៃ។ ទន្លេនេះ ត្រូវបានគេប្រសិទ្ធិនាមថា ទន្លេឡានឆាង នៅក្នុងប្រទេសចិន ខណៈវាបានហូរចុះមកក្រោម បន្ទាប់ពីហូរកាត់ខេត្តយូណាន វាក៏ត្រូវបានហៅ ឈ្មោះថា ទន្លេមេគង្គ ដោយហូរកាត់ប្រទេសមីយ៉ាន់ម៉ា ឡាវ ថៃឡង់ដ៏ កម្ពុជា និងវៀតណា មានប្រវែងជាង ៤.៨៨០ គីឡូម៉ែត្រ គ្របដណ្ដប់លើផ្ទៃដីប្រមាណ ៧៩៥.០០០ គីឡូម៉ែត ក្រឡា និងបានចិញ្ចឹមមនុស្ស សរុបរហូតដល់ទៅ ៣២៦លាននាក់៕

រូបភាព៖ ដើមអម្ពិល
To Top