ព័ត៌មានជាតិ

សម្តេចតេជោ នឹងផ្តល់ ២០ម៉ឺនដុល្លារ ដល់អង្គភាពណាបាញ់ចំដ្រូនធ្លាក់

រូបភាព៖ ហ្វេសប៊ុកសម្ដេចតេជោ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាប្រកាសថា នឹងផ្តល់ ២០ម៉ឺនដុល្លារ ដល់អង្គភាពណាដែលបាញ់ យន្តហោះគ្មានមនុស្សបើកដែលហៅថា ដ្រូននោះឲ្យធ្លាក់ដល់ដី។

ដ្រូននោះគឺសម្តេចអះអាងថា ជាពួករបស់បច្ចាមិត្តក្រោយមាន ភេរវកម្មនៅវៀតណាម ហើយប៉ុន្មានថ្ងៃមកនេះ មានដ្រូនហោះចូលទឹកដីរតនគិរីជាបន្តបន្ទាប់។

ក្រោយឃើញថាហោះចូលកម្ពុជាហូរហែរ សម្តេចក៏បានបញ្ជា សម្តេចទៀ បាញ់ លោក ហ៊ីង ប៊ុនហៀង និងលោក វង្ស ពិសេន ចុះបញ្ជូនកងកម្លាំង៥០០នាក់ និងអាវុធ ២០០ដើមទៅព្រំដែនវៀតណាម ក្នុងខេត្តរតនគិរី ពីម្សិល ហើយព្រឹកមិញក៏បានទៅដល់គោលដៅផងដែរ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top