ភ្នំពេញ៖ កាន់តែពិសេសសម្រាប់អ្នកចូលចិត្ត ដើរកម្សាន្តបោះតង់ លំហែកាយមើលទេសភាព ដើម្បីបំបាត់ទុកកង្វល់នោះ ពេលនេះក្រុមហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំ បានបន្ថែមជើងធ្វើដំណើរថ្មីរបស់ខ្លួន ភ្នំពេញទៅកាន់ឧទ្យានជាតិគីរីរម្យ ដែលចាប់បើកដំណើរការជាផ្លូវការ ចាប់ពីនៅថ្ងៃទី១ ខែកក្កដា ខាងមុខនេះតទៅ ។
![](https://dap-news.com/wp-content/uploads/2023/06/truck-02-1024x1024.jpg)
បើតាមហ្វេសប៊ុកក្រុមហ៊ុនវីរៈប៊ុនថាំ បានឲ្យដឹងថា អ្នកធ្វើដំណើរនឹងចំណាយពេលវេលាតិច ដោយធ្វើដំណើរតាមផ្លូវល្បឿនលឿន និងចំណតរថយន្តគឺនៅក្នុង ឧទ្យានបោះតង់ CampingPark និង Romdoul Kirirom Resort រំដួលគីរីរម្យ រីស៊ត ។
![](https://dap-news.com/wp-content/uploads/2023/06/truck-01-1024x1024.jpg)
នៅចាំអីទៀតអតិថិជនដែលចាប់អារម្មណ៍ ក៏អាចធ្វើការកក់សំបុត្រ ទុកមុនចាប់ពីពេលនេះទៅបានផងដែរ ។ អតិថិជនអាចកក់សំបុត្រតាម App VET Express ដើម្បីធ្វើការកក់សំបុត្រងាយស្រួល និងទទួលបាន ៥ភាគរយបន្ថែម ។ ឬអាចកក់សំបុត្រតាម🏻វេបសាយ: www.vireakbuntham.com ។
![](https://dap-news.com/wp-content/uploads/2023/06/Photo-01-1024x683.jpg)
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ៖ 081 911 911 ។
សម្រាប់ម៉ោងធ្វើដំណើរគឺម៉ោង ៧:៣០ព្រឹក, ម៉ោង ១រសៀល, ម៉ោង ៤រសៀល (សម្រាប់អ្នកធ្វើដំណើរភ្នំពេញ-គិរីរម្យ)។ ដោយឡែកសម្រាប់អ្នកធ្វើដំណើរ ពីគិរីរម្យមកភ្នំពេញគឺមានម៉ោង (៦ព្រឹក, ១០:៣០ព្រឹក និង ៥រសៀល) ៕
![](https://dap-news.com/wp-content/uploads/2023/06/Photo-02-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2023/06/Photo-03-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2023/06/Photo-04-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2023/06/Photo-05-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2023/06/Photo-06-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2023/06/Photo-07-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2023/06/Photo-08-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2023/06/Photo-09-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2023/06/Photo-10-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)