ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ព្រមានចំពោះអ្នកបង្ហោះព័ត៌មានក្លែងក្លាយ ទាក់ទងរឿង យន្តហោះគ្មានមនុស្សបើក ជាមួយយន្តហោះពាណិជ្ជកម្ម

រូបភាពហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរាត្រីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសារព្រមាន ចំពោះការបង្ហោះព័ត៌មាន ក្លែងក្លាយ ទាក់ទងរឿង យន្តហោះគ្មានមនុស្សបើក ជាមួយយន្តហោះពាណិជ្ជកម្ម។

តាមរយៈសារជាសំឡេងជាង២នាទី សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា គិតត្រឹមម៉ោង១១យប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២៣នេះ ពុំមានវត្តមានយន្តហោះគ្មានមនុស្សបើក ហោះចូលទឹកដីកម្ពុជា ទៀតនោះទេ មានតែយន្តហោះពាណិជ្ជកម្ម។

សូមស្ដាប់សារសំឡេង ទាំងស្រុង របស់សម្ដេចតេជោ ហ៊ុន សែន៖

FB: https://fb.watch/ls5jc1n8OC/

To Top