ព័ត៌មានជាតិ

លោក​ សយ សុភាព៖ «ព្រែកជីក ហ្វូណនតេជោ សែន» នឹងនាំឱ្យកម្ពុជាក្លាយជា នាគសេដ្ឋកិច្ច ក្រោមកិច្ចសហការ រវាងយុទ្ធសាស្រ្ត BRI និង បញ្ចកោណ

រូបភាព៖ ដេីមអម្ពិល

ភ្នំពេញ៖ ក្រោយ បញ្ចប់ការធ្វើអត្ថាធិប្បាយអំពី «ព្រែកជីក ហ្វូណនតេជោ សែន» ក្នុងបរិបទប្រកួតប្រជែង ភូមិសាស្ត្រនយោបាយ រវាងប្រ៊ី (BRI) របស់ចិន- ឥណ្ឌូប៉ាស៊ីហ្វិក របស់អាមេរិកនិងសម្ព័ន្ធមិត្ត លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា យុទ្ឌសាស្រ្តផ្លូវនិងខ្សែក្រវ៉ាត់ (BRI) របស់ចិន និងយុទ្ធសាស្រ្តបញ្ចកោណ របស់កម្ពុជា នឹងសម្រេចបាននូវការ ជីកព្រែកហ្វូណនតេជោសែន ដែលនាំឱ្យ កម្ពុជាក្លាយជា នាគសេដ្ឋកិច្ច។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ លោក សយ សុភាព បានលើកឡើងថា ជាភូមិសាស្ត្រនយោបាយ ប្រទេសកម្ពុជា និងចិន ជាមិត្តដែកថែប និងនៅក្នុងប្លុកប្រ៊ី (BRI) ជាមួយគ្នា។

លោក សយ សុភាព បានបញ្ជាក់ថា «យុទ្ធសាស្រ្តប្រ៊ី (BRI) របស់ចិន និងយុទ្ធសាស្រ្តបញ្ចកោណ របស់កម្ពុជា នឹងសម្រេចបាននូវការ ជីកព្រែកហ្វូណនតេជោសែន ដែលនាំឱ្យកម្ពុជាក្លាយ ជានាគសេដ្ឋកិច្ច»។

ក្នុងឱកាសនោះ លោក សយ សុភាព ក៏បានអំពាវនាវ ប្រជាពលរដ្ឋខ្មែរ គ្រប់និន្នាការនយោបាយ រួមគ្នា ជុំវិញ សម្តេចតេជោ ហ៊ុន សែន កំពូលមេដឹកនាំ របស់កម្ពុជា ដើម្បីទប់ទល់ វាយបក ទៅលើបច្ចាមិត្ត ក្នុងនិងក្រៅ ដែលមករារាំងនិងបំផ្លាញយុទ្ធសាស្ត្រជីកព្រែក «ហ្វូនណនតេជោ សែន»នេះ ។

លោក សយ សុភាព បានបន្ថែមថា កុំភ្លេចលេខពិសេស លេខរៀងទី១៨ នាំគ្នាទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៣ ទាំងអស់គ្នា។

To Top