ភ្នំពេញ៖ ថ្លែងចេញពីទឹកដីខេត្តពោធិ៍សាត់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានព្រមានបិទប្រព័ន្ធហ្វេសប៊ុក នៅក្នុងប្រទេសកម្ពុជា បើសិនក្រុមប្រឆាំងនៅតែអុកឡុក និងព្រហើន ដោយងាកទៅប្រើប្រាស់ប្រព័ន្ធ សង្គមផ្សេងទៀតដូចជា តេឡេក្រាម វាត់អាប់ វ៉ាយប៊រ ឡាញជាដើម។
ក្នុងពធីសំណេះសំណាល ជាមួយកម្មករនៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោបានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៩ មិថុនា សម្តេចសម្រេចលុបហ្វេសប៊ុក ឈប់ប្រើជាផ្លូវការតែម្តងដោយមានមនុស្ស ១៤លាននាក់តាមដានព័ត៌មានហ្វេសប៊ុកសម្តេច។ ទាក់ទិននឹងការលុបហ្វេសប៊ុកនេះ សម្តេចតេជោបានលើកឡើងថា ក្រុមប្រឆាំងនៅក្រៅប្រទេស កំពុងតែសប្បាយរីករាយ។
ចំណុចនេះ សម្តេចតេជោគូសបានព្រមាន ដោយគូសបញ្ជាក់យ៉ាងដូច្នេះថា «អ្នកឯងត្រូវចាំនិងគិតថា បើខ្ញុំចេញបញ្ជាក់បិទហ្វេសប៊ុកនៅស្រុកខ្មែរ លោកឯងដាច់ផ្ញា ខ្ញុំគ្រាន់តែប្រាក់លោកឯងទេ តែវាមិនមែនជាមធ្យោបាយដែលហ៊ុន សែនប្រកាន់យកនោះទេ តែលោកឯងកុំប្រមាថយុទ្ធសាស្ត្ររបស់ហ៊ុន សែនឲ្យសោះ»។
ជាមួយគ្នានោះដែរ សម្តេចតេជោបានលើកឡើងថា ទោះបីជាសម្តេចលុបហ្វេសប៊ុកដែលមាន មនុស្សតាមដានចំនួន ១៤លាននាក់ ប៉ុន្តែសម្តេចមានទំនាក់ទំនង ជាមួយប្រជាពលរដ្ឋបានគ្រប់ពេល ទាំងប្រព័ន្ធតេឡេក្រាម ហើយពេលនេះលេងតិកតុក (TikTok)ផងដែរ។
សម្តេចតេជោក៏បានឲ្យដឹងថា មានអ្នកយកឈ្មោះសម្តេចទៅបង្កើតតិកតុក មានចូលរួមលេងមើលជាង ៣០ម៉ឺននាក់ និងយកឈ្មោះសម្តេចមួយទៀតមាន ១លាន២សែននាក់ ជាមួយ (Like) ឡាច១២លាននាក់ ហើយមួយទៀតមានអ្នកឡាចរហូតដល់ ៥២លាននាក់ (គេយក ឈ្មោះខ្ញុំទៅប្រើ)។
សម្តេចតេជោ ក៏បានប្រកាសសុំត្រូលឆាវឆាវ និងប៉ាចិនមកបង្ហោះ លើប្រព័ន្ធតិកតុក ផ្ទាល់ខ្លួនផងដែរព្រោះឥឡូវនេះ អ្នកលេងតិកតុកមានចំនួនច្រើន។
សម្តេចបានសង្កត់ធ្ងន់ថា «ពេលនេះខ្ញុំគ្រាន់តែប្រដៅពួក នៅខាងក្រៅដែលកំពុងសម្បាយ នៅពេលខ្ញុំលុបហ្វេសប៊ុកប៉ុន្តែខ្ញុំ នឹងផ្តាច់ជើងលោកឯងបើសិនឯងព្រហើន។ ខ្ញុំនឹងឲ្យបិទហ្វេសប៊ុកមិនឲ្យ ប្រើប្រាស់ក្នុងមួយរយៈពេលខ្លី ឬស្ថាពរ តើលោកឯងគិតម៉េច? ប៉ុន្តែខ្ញុំមិនចង់ប៉ះពាល់ជាមួយប្រជាពលរដ្ឋទេ ប៉ុន្តែអ្នកឯងកុំភ័នច្រឡំជាមួយយុទ្ធសាស្ត្រហ៊ុន សែនឲ្យសោះគ្រាន់តែប្រដៅអ្នកឯង” ៕