ព័ត៌មានជាតិ

អាជ្ញាធរ នឹងផ្អាកបណ្តោះអាសន្ន​កំពង់ចម្លង ជ្រោយចង្វារនិងអរិយក្សត្រ ការពារកកស្ទះចរាចរ ស្របពេលប្រារព្ធខួប៧២ ថ្ងៃបង្កើតគណបក្សប្រជាជន

រូបភាព៖ ដើមអម្ពិល

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្អាកជាបណ្តោះអាសន្ន​ កំពង់ចម្លងជ្រោយចង្វារភ្នំពេញ និងកំពង់ចម្លងអរិយក្សត្រភ្នំពេញ ក្នុងថ្ងៃរៀបចំពិធីមិន្ទីញអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ។ នេះបើយោងតាមសេចក្តីជូនដំណឹង​ របស់រដ្ឋបាលរាជធានីភ្នំណពេញ ផ្សព្វផ្សាយកាលពីថ្ងៃទី២៩ មិថុនា ។

គួរឲ្យដឹងថា ពិធីខាងលើនេះ នឹងត្រូវរៀបចំនៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណជាង ៧ម៉ឺននាក់ ក្រោមអធិបតីភាពខ្ពង់ខ្ពស់​​ របស់សម្តេចតេជោ​ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ។

ជាមួយគ្នានេះ អាជ្ញាធរ ក៏បានស្នើដល់ប្រជាពលរដ្ឋ ដែលពុំមានការងារចាំបាច់ ពុំគួរធ្វើដំណើរជុំវិញទីតាំងប្រារព្ធពិធីឡើយ ព្រោះចរាចរនៅទីនោះនឹងមមាញឹកជាខ្លាំង ដោយសារមធ្យោបាយធ្វើដំណើរ របស់សមាជិក សមាជិកា ដែលអញ្ជើញចូលរួមពិធីនេះ ៕

To Top