ព័ត៌មានជាតិ

បារាំង បង្ហាញអំពីទំហំខាតបង់ សេដ្ឋកិច្ចរយលានដុល្លារ អំឡុងពេលការតវ៉ា ដ៏ហិង្សាទូទាំងប្រទេស

AFP

បរទេស៖ ការខាតបង់ផ្នែកសេដ្ឋកិច្ច​ កំពុង​កើនឡើង​ក្នុង​ប្រទេស​បារាំង​ បន្ទាប់​ពី​ហេតុការណ៍ដែលប៉ូលិស​ បានបាញ់សម្លាប់វ័យ​ជំទង់​ម្នាក់​ ដែលបាន​បង្ក​ឱ្យ​មាន​ភាព​ចលាចល​យ៉ាង​រាលដាល នៅក្នុងប្រទេសបារាំង។ សភាពាណិជ្ជកម្ម និងឧស្សាហកម្មក្នុងស្រុកបារាំង បានបង្ហាញឱ្យដឹងថា អំពើហឹង្សាដ៏អាក្រក់បំផុត និងចោរកម្មមួយចំនួប្រទេស ត្រូវបានរាយការណ៍នៅក្នុង ទីក្រុងកំពង់ផែភាគខាងត្បូងនៃទីក្រុងែល Marseille ដែលជាកន្លែងអាជីវកម្មចំនួន ៤០០ត្រូវបានបំផ្លិចបំផ្លាញ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា

ប្រធានសភាពាណិជ្ជកម្ម ខេត្ត Marseille លោក Jean-Luc Chauvin បានប្រាប់ France Info កាលពីថ្ងៃអាទិត្យថា “អាជីវកម្មគ្រប់ប្រភេទត្រូវបានគេកំណត់គោលដៅ ជាពិសេស គឺអាជីវកម្មដែលមានទំនិញមានតម្លៃ” ។ លោកបានបន្ថែមថា ការប៉ាន់ប្រមាណដំបូងដោយក្រុមហ៊ុនធានារ៉ាប់រង បានដាក់តម្លៃនៃការខូចខាតច្រើនជាង ១០០ លានអឺរ៉ូ (១០៩ លានដុល្លារ) ដែលជាចំនួនដែលនឹង កើនឡើងដោយមិនសង្ស័យ។

យោងតាមលោក Chauvin គឺថា សម្រាប់ហាងមួយចំនួន វានឹងចំណាយពេលជាច្រើនខែ ដើម្បីជួសជុលការខូចខាត ជាពិសេសហាងដែលត្រូវបានដុត ឬទំនិញក្នុងស្តុក ត្រូវបានលួចទាំងស្រុង។

ប្រទេស​បារាំង​ត្រូវ​បាន​ធ្លាក់ចូល ក្នុងការ​តវ៉ា​ដោយ​ហិង្សា​តាំង​ពី​ថ្ងៃ​អង្គារ បន្ទាប់​ពី​ប៉ូលិស​នៅ​ជាយក្រុង​ប៉ារីស​នៃ​ទីក្រុង Nanterre បាន​បាញ់​សម្លាប់​ក្មេង​ប្រុស​សញ្ជាតិ​បារាំង​ដើមកំណើតអាល់ហ្សេរី​អាយុ ១៧ ឆ្នាំ​ម្នាក់​ ដែល​ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​ថា​ជា Nahel M. នៅ​ពេល​ដែល​ក្មេងប្រុសរូបនោះ ត្រូវ​បាន​គេ​រាយការណ៍​ថា​មិន​ព្រម​ធ្វើ​តាម​ពេល​ឈប់​ចរាចរណ៍។

មន្ត្រីដែលបានបាញ់សម្លាប់ Nahel ត្រូវបានចាប់ខ្លួនភ្លាមៗ និងចោទប្រកាន់ពីបទមនុស្សឃាត ទោះបីជាយ៉ាងណាក៏ដោយ ឧបទ្ទវហេតុនេះបានបង្កឱ្យមានរលក នៃអំពើហឹង្សាទូទាំងប្រទេស ដែលបានរីករាលដាលដល់ប្រទេសបែលហ្ស៊ិក និងស្វីស ថែមទៀត ៕

ប្រែសម្រួលៈ ណៃ តុលា

To Top