ព័ត៌មានជាតិ

រថយន្ត១៨គ្រឿងចេញមកសំអាតតាមដងផ្លូវ ក្រោយភ្លៀងមួយមេធំ មិនធ្លាប់មាន

រូបភាពពី៖ មន្ទីរសាធារណការរាជធានីភ្នំពេញ

ភ្នំពេញ ៖ មន្ទីរសាធារណការ នឹងដឹកជញ្ជូនរាជធានីភ្នំពេញ នៅព្រឹកថ្ងៃ៤ កក្កដា នេះ បានបញ្ចេញ
រថយន្តចំនួន ១៨គ្រឿង ដើម្បីលាងសំអាតតាមដងផ្លូវ ក្រោយរងនូវទឹកភ្លៀងធ្លាក់ខ្លាំងកំពស់ ១៥៣មីលីម៉ែត្រ កាលពីរាត្រីថ្ងៃ៣ កក្កដា ។

បើតាមន្ទីរសាធារណការភ្នំពេញ ទឹកភ្លៀងធ្លាក់ខ្លាំងនៅល្ងាចនេះ មានកំពស់រហូតដល់ ១៥៣មីលីម៉ែត្រ (វាស់នៅស្ថានីយ៍បឹងត្របែក) ជាកំពស់ទឹកភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នងរយៈពេល៣ឆ្នាំចុងក្រោយនេះ ដែលបានបណ្តាលឲ្យទឹកលិចលង់នៅតំបន់មួយចំនួនក្នុងខណ្ឌចំនួន៥ នាតំបន់កណ្តាលក្រុង មាន៖ខណ្ឌសែនសុខ មានជ័យ ច្បារអំពៅ និងពោធិ៍សែនជ័យ ។

ជាមួយនឹងប្រសិទ្ឋិភាពនៃកំណើន ៣ដង នៃការបូមទឹកថ្មីនៃស្ថានីយ៍បូមទឹកទាំង ១៤កន្លែង ព្រមទាំងការខិតខំប្រឹងប្រែងរបស់បុគ្គលិក កម្មករ នៃមន្ទីរសាធារណការភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌទាំង១៤ ទឹកបាននិងកំពុងស្រកយ៉ាងលឿន ។

ជាមួយគ្នានេះ មន្ទីរសាធារណការ ក៏បានសុំការយោគយល់អធ្យាស្រ័យ និងស្នើចូលរួមកាយសំរាមស្ទះទឹកនៅមុខចម្រឹងអណ្តូងលូស្ថិតនៅមុខលំនៅដ្ឋានរៀងៗខ្លួន៕

រូបភាពពី៖ មន្ទីរសាធារណការរាជធានីភ្នំពេញ
រូបភាពពី៖ មន្ទីរសាធារណការរាជធានីភ្នំពេញ
រូបភាពពី៖ មន្ទីរសាធារណការរាជធានីភ្នំពេញ
To Top