ព័ត៌មានជាតិ

លោក ប៊ិន ឈិន ជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ឃុំរវៀង ស្រុកសំរោង

រូបភាព៖ ដើមអម្ពិល

តាកែវ៖ លោក ប៊ិន ឈិនប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តតាកែវ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា និងក្រុមការងារការិយាល័យបោះឆ្នោត នៅឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ។

ការជួបសំណេះសំណាលនេះ ក៏មានការចូលរួមអមដោយ ថ្នាក់ដឹកនាំខេត្ត ស្រុក ព្រមទាំង លោក ម៉ៅ ហាវណ្ណាល់ ក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកសំរោង និងក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំរវៀង ផងដែរ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top