ព័ត៌មានជាតិ

សមាជិកក្រុមហ៊ុនMeta២២នាក់ ត្រូវបានហាមឃាត់ចូលកម្ពុជាអស់មួយជីវិត

ភ្នំពេញ ៖ ក្រសួងការបរទេសខ្មែរនាព្រលប់ថ្ងៃ៤ កក្កដា នេះបានចេញសេចក្តីថ្លែងការណ៍ហាមឃាត់បុគ្គល២២នាក់ដែលជាក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុនMeta Platforms Inc. ចូលកម្ពុជា។

សេចក្តីថ្លែងការណ៍បន្តថា អនុសាសន៍របស់ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ នៃក្រុមហ៊ុន Meta Platforms Inc. ២២នាក់ឲ្យផ្អាកជាបណ្ដោះអាសន្នចំពោះគណនី Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាគឺមានលក្ខណៈនយោបាយជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា។

ប្រភពបន្តទៀតថា អនុសាសន៍នេះមានចេតនា រារាំង សេរីភាពសារព័ត៌មានរបស់ប្រជាពលរដ្ឋកម្ពុជា និងសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មានពិត ពីថ្នាក់ ដឹកនាំដែលពួកគេគាំទ្រ និងពេញចិត្ត។ បើពួកគេកំពុងមានវត្តមាននៅកម្ពុជាត្រូវចេញពីកម្ពុជាត្រឹម៤៨ម៉ោងជាបន្ទាន់។

បន្ថែមពីលើអ្វីដែលជាសេចក្តីថ្លែងនោះសម្តេចតេជោគូសបញ្ជាក់ទៀតថា “មុខមនុស្សទាំងនេះមិនត្រូវបាន
ចូលស្រុកខ្មែរអស់មួយជីវិត។ នេះជាលទ្ធផលដែលពួកអ្នកបង្កឡើងតាមរយៈនយោបាយជ្រៀតជ្រែកកិច្ចការផ្ទៃក្នុកម្ពុជា”៕

To Top