ព័ត៌មានជាតិ

ពុទ្ធោ! សារសំឡេងឪពុក ដង្ហើយរកយុត្តិធម៌ ឱ្យ​កូនស្រី ក្រោយត្រូវជនដៃដល់​បាញ់ប្រហារ ស្ទើស្លាប់នៅខេត្តមណ្ឌលគិរី

ភ្នំពេញ៖ បុរសម្នាក់ជាអ្នកបម្រើការក្នុងបញ្ជាការដ្ឋានកងអង្គរក្សសម្តេចតេជោ​ ដែលត្រូវ​ជាឪពុកបង្កើតរបស់ជនរងគ្រោះ ក្នុងហេតុការណ៍បាញ់ប្រហារមួយ នៅខេត្តមណ្ឌលគីរី បានស្នើសុំកិច្ចអន្តរាគមន៍ តាមរយៈបណ្តាញសារព័ត៌មាន ដើមអម្ពិល ជួយរកយុត្តិធម៌ជូនកូនស្រី ខណៈការបាញ់ប្រហារនេះ កន្លងហួសទៅជាង២ខែទៅហើយ តែពុំទាន់មានចំណាត់ការ និងការដោះស្រាយណាមួយ​ ពីភាគីបង្កនោះឡើយ ។

យោងតាមសារសំឡេង​ របស់បុរសជាឪពុកបង្កើត របស់ស្រ្តីរងគ្រោះ បានរៀបរាប់ថា “ខ្ញុំបាទ ចេន សារ៉ុង បម្រើការងារនៅបញ្ជាការដ្ឋានអង្គរក្ស ស​ម្តេចតេជោ ខ្ញុំត្រូវជាឪពុកបង្កើត ជនរងគ្រោះឈ្មោះ ចន សុវណ្ណណេត ខ្ញុំបាទសុំសម្តេចតេជោ និងសម្តេចក្រឡាហោម សូមជួយរកយុត្តិធម៌ឲ្យកូនស្រីខ្ញុំបាទផង កាលពីថ្ងៃទី២៤ ខែ៤​ ឆ្នាំ២០២៣ ឈ្មោះ រស់ ពុទ្ធា ហៅ ក្របី បានបាញ់កូនស្រីរបស់ខ្ញុំបាទ នៅខេត្តមណ្ឌលគីរី ក្រុងសែនមនោរម្យ មកដល់ថ្ងៃទី៦ ខែ៧ ឆ្នាំ២០២៣នេះហើយ នៅពុំទាន់មានដំណោះស្រាយ និងចំណាត់ការផ្លូវច្បាប់ណាមួយនៅឡើយទេ” ។

ក្នុងនាមជាកូនជាចៅ និងជាពលរដ្ឋម្នាក់ ដែលទទួលរងនូវភាពអយុត្តិធម៌ លោកបានដង្ហើយរក កិច្ចអន្តរគមន៍ពីថ្នាក់ដឹកនាំ ដោយលោកបាននិយាយថា “កូនសុំលើកដៃសំពះ សម្តេចពុក និងសម្តេចក្រឡាហោម ជួយដល់កូនចៅផង កូនសូមគោរពសម្តេចពុក និងសម្តេចក្រឡាហោម កូនសូមអរគុណសម្តេចទាំងទ្វេរ។

សូមស្តាប់សារសំឡេង របស់លោកឪពុកដែលកំពុងរងទុក្ខ បន្ទាប់ពីឃើញកូនរបស់ខ្លួនរងទុក្ខវេទនា ដូចខាងក្រោមនេះ៖

To Top