ព័ត៌មានជាតិ

អាមេរិក បើកការវាយប្រហារ តាមអាកាសសម្លាប់មេដឹកនាំ IS ម្នាក់នៅស៊ីរី

Xinhua
" "

បរទេស៖ ប្រតិបត្តិការវាយប្រហារតាមអាកាស ចុងក្រោយមួយដោយសហរដ្ឋអាមេរិក ដែលបានធ្វើឡើងកាលពីចុងសប្តាហ៍ បានសម្រេចគោលដៅសម្លាប់ បានមេដឹកនាំកំពូលរបស់ក្រុមភេវរកម្ម IS ម្នាក់នៅភាគខាងកើតនៃប្រទេសស៊ីរី។

យោងតាមការចេញផ្សាយរបស់ VOA News បានឲ្យដឹងថាប្រតិបត្តិការវាយប្រហារ តាមអាកាសរបស់អាមេរិកបានសម្លាប់មេដឹកនាំ IS ដែលមានឈ្មោះថា Usamah al Muhajir ហើយប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃសុក្រមកម្ល៉េះ។

" "

សេចក្តីថ្លែងការណ៍របស់ មេបញ្ជាការអាមេរិកបានបញ្ជាក់ថា៖ ពួកយើងបានវាយតម្លៃច្បាស់លាស់ហើយថា អាមេរិកនឹងនៅតែប្តេជ្ញាចិត្ត ក្នុងការវាយប្រហារសំដៅក្រុម ISIS រហូតដល់ក្រុមនេះព្រមចុះចាញ់ និងលែងមានវត្តមាននៅក្នុងតំបន់។

" "

រំលឹកដែរថាកាលពីឆ្នាំ២០១៤ អំណាចរបស់ IS បានឡើងដល់កម្រិត​កំពូលដោយគ្រានោះ​ បាន​គ្រប់គ្រងដល់ទៅ​មួយ​ភាគ​បី​ នៃ​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ីរីហើយក្រុមសកម្មប្រយុទ្ធត្រូវបានវាយបកវិញ ដោយកងកម្លាំងយោធាប្រទេសទាំងពីរ ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្រុមសកម្មប្រយុទ្ធ IS នៅតែបន្តធ្វើការវាយប្រហារ នៅទីនោះនៅឡើយរហូតមកដល់បច្ចុប្បន្ន ៕

ប្រែសម្រួល៖ ស៊ុន លី

To Top