ភ្នំពេញ ៖ ក្រុមសមត្ថកិច្ច នៃអធិការខណ្ឌសែនសុខ បានរកឃើញគ្រឿងញៀន ចំនួន១០៣កញ្ចប់ស្រោបស្បៀងមាស ស្មើនឹង១០៣គីឡូក្រាម នៅក្នុងរថយន្តមួយគ្រឿង ពាក់ស្លាកលេខឡាវ កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣។
បើតាមការផ្សព្វផ្សាយក្នុងហ្វេសប៊ុក លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ វត្ថុរកឃើញជាគ្រឿងញៀនចំនួន១០៣គីឡូក្រាម ។ ហេតុការណ៍នេះកើតឡើងនៅចំណុចលើផ្លូវ៥៩៨ ដោយមានគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ានដាយ ស្លាកលេខឡាវ ៣៧៧៧ បានបុកឃឿនផ្លូវ បណ្តាលឲ្យខូចខាតទៅមុខមិនរួច ។
លុះដល់ម៉ោង១ជាងរំលងអាធ្រាត កំលាំងសម្ថកិច្ចចរាចរណ៍ខណ្ឌសែនសុខ បានស្ទូចរថយន្តមកអធិការដ្ឋានខណ្ឌ ។
បន្ទាប់មកកំលាំងជំនាញ បានធ្វើការឆែកឆេរ ក៏រកឃើញកញ្ចប់ស្បោងតែ ចំនួន១០៣កញ្ចប់ ស្មើនឹង ១០៣គីឡូក្រាម សង្ស័យជាគ្រឿងផ្សំសារធាតុញៀន ៕