ព័ត៌មានជាតិ

ថ្ងៃ១៤ កក្កដា អាជ្ញាធរនឹងផ្អាក ចរាចរបណ្តោះអាសន្ន ក្នុងពិធីសម្ពោធវិមានរំលឹក ដល់ស្លាប់ ក្នុងសង្គ្រាម លោកលើកទី១

រូបហ្វេសប៊ុក

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ជៀសចរាចរជាបណ្តោះអាសន្នចំពោះយានយន្ត គ្រប់ប្រភេទ ដែលធ្វើដំណើរ ឆ្លងកាត់កំណាត់ផ្លូវមហាវិថីព្រះមុនីវង្ស ចាប់ ពីផ្លូវលេខ៨៤ ដល់រង្វង់មូលកាំភ្លើងកួចកាណុង ជុំវិញទីតាំងប្រារព្ធពិធីសម្ពោធ វិមានរំលឹកដល់អ្នក ដែលទទួលអនិច្ចកម្ម ក្នុងសង្គ្រាមលោកលើកទី១ ចាប់ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ “រូបពីរ” នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៥ព្រឹករហូតកម្មវិធីបញ្ចប់ ។

កម្មវិធីខាងលើ រៀបចំដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

គួរឲ្យដឹងថា ពិធីសម្ពោធវិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្ម ក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ “រូបពីរ” នឹងប្រារព្ធឡើង នៅឧទ្យាន ឡេអូប៉ូល សេដា សេនហ្គ័រ (សួនច្បារមុខស្ថានទូតបារាំង) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

To Top